សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ច៥ថ្ងៃ៤យប់នៅខេត្តភាគពាយព្យ ( Video Inside)
សម្តេចតេជោហ៊ុនសែនបានស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងថ្ងៃទី២៦តុលាឆ្នាំ២០២២ដែលជាខេត្ត មានពលរដ្ឋប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន៥ស្រុកស្មើនឹងជាង៣ពាន់៤០០គ្រួសារ។
ខេត្តកំពង់ឆ្នាំងដំណាំស្រូវដែលរងប៉ះពាល់មានទំហំ២ពាន់៦១០ហិកតា ដែលស្ថិតក្នុងភូមិ ១២៥ នៃឃុំចំនួន២៥ ក្នុងស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។ សម្តេចតេជោហ៊ុនសែនបានថ្លែងក្នុង ឱកាសនោះចូលរួមសោកស្តាយ ចំពោះការខាតបង់របស់ពលរដ្ឋដោយសារជំនន់ទឹកភ្លៀង។
ក្នុងពិធីចែកចាយស្រូវពូជនោះ ពលរដ្ឋក្នុងមួយគ្រួសារទទួលបានស្រូវពូជ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារនិងថវិកាមួយចំនួន។ ដំណើររបស់សម្តេចតេជោក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃនេះ គឺជាដំណើរចុងក្រោយនៃការគ្រោងទុករយៈពេល៥ថ្ងៃនិង៤យប់។ សម្តេចបានធ្វើ ដំណើរទៅកាន់ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់និងខេត្ត កំពង់់ ឆ្នាំង។ សម្តេចតេជោបានថ្លែងថានឹងបន្តដំណើរចុះពិនិត្យស្ថានភាពពលរដ្ឋតាមខេត្តដទៃ ទៀត ក្នុងថ្ងៃចុងសប្តាហ៍។