សម្ដេចក្រឡាហោម ស ខេង៖ចាត់ទុកការបណ្ដុះ បណ្ដាលមន្រ្តីនគរបាលជាតិ គឺជាការងារពង្រឹងនូវវិន័យនិងសមត្ថភាពដល់កងកម្លាំងជាចាំបាច់

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ ជូនដល់សិស្សនគរបាលជ័យលាភីដែលបានសិក្សានៅសាលានគរបាលជាតិភូមិភាគ៤,ភូមិភាគ៥និងភូមិភាគ៦ សរុបចំនួន៣៩៥នាក់ នៅសាលប្រជុំនគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងចាត់ទុកការបណ្ដុះបណ្ដាលជូនដល់មន្រ្តីនគរបាលជាតិ វាគឺជាការងារចាំបាច់ដែលត្រូវបន្តធ្វើឲ្យជាប់ជាប្រចាំ ខណៈដែលក្រសួងមហាផ្ទៃ បានដាក់ចេញនូវកម្មវិធីនៃកំណែទម្រង់យ៉ាច្បាស់លាស់ទៅលើកងកម្លាំងនគរបាលជាតិដើម្បីសំដៅធានាឱ្យការបណ្ដុះបណ្ដាលក្នុងការពង្រឹងនូវសមត្ថភាពជំនាញវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញភារកិច្ចចំពោះមុខរបស់ខ្លួន។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តទៀតថា៖ ទាំងរាជរដ្ឋាភិបាល ទាំងក្រសួងមហាផ្ទៃ បាននិងកំពុងតែផ្តោតនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់កង
កម្លាំងនគរបាល ដើម្បីឲ្យឆ្លើយតបនិងសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះផងដែរ សម្តេចក្រឡាហោម ក៏បានថ្លែងការកោតសរសើរតាមរយៈរបាយកាណ៍សង្ខេបខ្លី របស់ លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ដែលបានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍អំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលនិងអំពីវឌ្ឍន
ភាពរបស់សាលា។

សម្ដេចក្រឡាហោម ក៏បានបន្ថែមថា៖បច្ចុប្បន្ននេះ យើងអាចបន្តការងារបណ្ដុះបណ្ដាល និងរៀបចំពិធីនេះបាន ដោយសារតែរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិជំងឺកូវីដ-19បានធូរស្រាល។ហើយជោគ
ជ័យនៃការទប់ស្កាត់ជំងឺកូវីដ-19គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងដ៏ឈ្លាស
វៃបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចក្រឡាហោម សខេង បានថ្លែងការកោតសរសើរ
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោ
យជោគជ័យតាមផែនការកំណត់ ព្រមទាំងផ្តល់ការគាំទ្រនូវកម្មវិធីកំណែទម្រង់ដើម្បីកសាងវប្ប
ធម៌គុណភាពនៃកងកម្លាំងនគរបាលរបស់ខ្លួន។

សម្ដេចក្រឡាហោមបានផ្ដាំផ្ញើដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តអនុវត្តន៍នូវកម្មវិធីកំណែទម្រង់របស់ខ្លួន និងបន្តកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ។ព្រមទាំងបានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើដល់សិស្សន
គរបាលជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការខិតខំសិក្សាហ្វឹកហាត់និងគោរពវិន័យរបស់សាលាបានល្អរហូតទទួលបានជោគ
ជ័យក្នុងការសិក្សារបស់ខ្លួន ដើម្បីយកចំណេះដឹងទាណងនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពខ្លួន និងសង្គមជាតិទាំងមូល។

សម្តេចក្រឡាហោមក៏បានផ្តល់កិត្តិ
យសប្រគល់វិញ្ញាបនបត្រសិក្សាជូនដល់សិស្សនគរបាលជ័យលាភីចំនួន ១៨នាក់ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner