អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុនកើនឡើងដល់ ២.៦% នៅក្នុងខែកញ្ញា ឆ្នាំ២០២២

តូក្យូ៖ រាជរដ្ឋាភិបាលជប៉ុនបានឲ្យដឹង តាមរយៈរបាយការណ៍មួយ នាថ្ងៃសុក្រ ទី២៨ តុលានេះថា អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុនបានកើនឡើងនៅក្នុងខែកញ្ញា បើធៀបនឹងខែមុន។

យោងតាមក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសជប៉ុនមានចំនួន ២.៦ ភាគរយនៅក្នុងខែកញ្ញា កើនឡើងពី ២.៥ ភាគរយដែលបានកត់ត្រានៅក្នុងខែសីហា។

ដោយឡែក ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបាននិយាយថា សមាមាត្រភាពអាចរកបានការងាររបស់ប្រទេស បានកើនឡើងដល់ ១.៣៤ ក្នុងខែកញ្ញា ដែលកើនឡើង ០.០២ ពិន្ទុធៀបនឹងខែមុន ដែលនេះស្មើនឹងការបើកការងារចំនួន ១៣៤កន្លែង សម្រាប់មនុស្ស ១០០នាក់ដែលកំពុងស្វែងរកការងារធ្វើ៕ ប្រភពពីស៊ីនហួរ៖ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner