ចិន បង្កើនឥទ្ធិពលលើសម្ព័ន្ធ មិត្តការទូតចំនួន ២នៅប៉ាស៊ីហ្វិក តាមរយៈការផ្ដល់ជំនួយ

ចិន៖ វិទ្យាស្ថាន ស្រាវជ្រាវគោល នយោបាយ អន្តរជាតិ អូស្រ្តាលី Lowy បាន ចេញ របាយ ការណ៍ កាល ពី ថ្ងៃ ចន្ទ ក្នុង ការ វិភាគ ប្រចាំ ឆ្នាំ ចុង ក្រោយ របស់ ខ្លួនថា ទីក្រុង ប៉េកាំង កំពុង កំណត់ គោលដៅ ជំនួយ ទៅ កាន់ ប្រទេស ក្នុង តំបន់ ប៉ាស៊ីហ្វិក ដែល រួម មាន សម្ព័ន្ធ មិត្ត ការ ទូត ថ្មី គឺ កោះ សូឡូម៉ុង និង គិរីបាទី ខណៈ ការ គាំទ្រ ផ្នែក ហិរញ្ញវត្ថុ របស់ ក្រុង ប៉េកាំង នៅ ទូទាំង តំបន់ បាន បន្ត ធ្លាក់ ចុះ ។

របាយការណ៍ រក ឃើញ ថា ជំនួយ របស់ ចិន សម្រាប់ តំបន់ ប៉ាស៊ីហ្វិក បាន ធ្លាក់ ចុះ ពី កម្រិត កំពូល នៅ ២៨៧ លាន ដុល្លារ ក្នុង ឆ្នាំ ២០១៦ មក ត្រឹម ១៨៧ លាន ដុល្លារ ក្នុង ឆ្នាំ ២០២០ ដែល ជា កម្រិត ទាប បំផុត ចាប់ តាំង ពី ឆ្នាំ ២០០៨ នៅ ពេល ដែលវិទ្យាស្ថាន Lowy ចាប់ ផ្តើម កំណត់ បរិមាណ នៃ ការ គាំទ្រ សម្រាប់ ប្រទេស កោះ កំពុង អភិវឌ្ឍ នៅ តំបន់ ប៉ាស៊ីហ្វិក ។

ទោះ បី ជា មិន ទាន់ មាន របាយការណ៍ ពេញ លេញ សម្រាប់ ឆ្នាំ ២០២១ ក្ដី របាយការណ៍ បឋម ពី ផែនទី ជំនួយ ប៉ាស៊ីហ្វិក របស់វិទ្យាស្ថាន Lowy បាន បង្ហាញ ថា ជំនួយ របស់ ចិន បាន បន្ត ធ្លាក់ ចុះ ដោយ សារ តែ ការ ធ្លាក់ ចុះ នៃ សេដ្ឋកិច្ច ក្នុង ស្រុក ។

នាយក គម្រោង ជំនួយ ផែនទី ប៉ាស៊ីហ្វិក លោក Alexandre Dayant បាន លើក ឡើង ថា ចិន កំពុង វិនិយោគ បន្ថែម លើ កោះ សូឡូម៉ុង និង គិរីបាទី ដែល ជា បណ្តា ប្រទេស ប៉ាស៊ីហ្វិក ប្តូរ សម្ព័ន្ធ ភាព ការ ទូត ពី តៃវ៉ាន់ ទៅ ចិន ក្នុង ឆ្នាំ ២០១៩។

លោក Dayant បាន បន្ថែម ថា៖ « ជំនួយ របស់ ចិន នៅ តែ ជា ឧបករណ៍ ការ ទូត ដ៏ សំខាន់ សម្រាប់ ទីក្រុង ប៉េកាំង នៅ ប៉ាស៊ីហ្វិក ។ ការ ផ្តល់ ហិរញ្ញប្បទាន អភិវឌ្ឍន៍ ថ្មី បាន ក្លាយ ជា គោលដៅ យ៉ាង ជិត ស្និទ្ធ ទៅ នឹង ប្រទេស ជាក់ លាក់ » ដែល រួម មាន សូឡូម៉ុង និង គិរីបាទី»។

មន្រ្តីវិទ្យាស្ថាន Lowy ដដែល បាន អះ អាង ទៀត ថា ខណៈ តៃវ៉ាន់ ផ្តល់ ប្រាក់ ពី ៨-៩ លាន ដុល្លារ ក្នុង មួយ ឆ្នាំ ដល់ មូលនិធិ អភិវឌ្ឍន៍ របស់ កោះ សូឡូម៉ុង ក្នុង មួយ ឆ្នាំ ទី ក្រុង ប៉េកាំង ឥឡូវ នេះ បាន ផ្ដល់ ១១-១២ លាន ដុល្លារ ។ លោក បន្ត ថា ទីក្រុង ប៉េកាំង ក៏ បាន បង្កើន ទំហំ ជំនួយ លើ ហេដ្ឋា រចនា សម្ព័ន្ធ សម្រាប់ កោះ សូឡូម៉ុង ដែល នឹង ធ្វើ ជា ម្ចាស់ ផ្ទះ ការ ប្រកួត កីឡា ប៉ាស៊ីហ្វិក ក្នុង តំបន់ នៅ ឆ្នាំ ក្រោយ ផង ដែរ ដោយ ពណ៌នា ការ វិនិយោគ របស់ ចិន ថា តូច ប៉ុន្តែ កើន ឡើង យ៉ាង ឆាប់ រហ័ស ហើយ សម្រាប់ កោះ គិរីបាទី លោក Dayant បាន អះ អាង ថា ប្រទេស ចិន គ្រោង នឹង ផ្តល់ ហិរញ្ញប្បទាន ដល់ ក្រុមហ៊ុន អាកាសចរណ៍ មួយ ដើម្បី បង្កើន ឧស្សាហកម្ម ទេសចរណ៍ របស់ ខ្លួន នៅ ក្នុង កិច្ច ព្រម ព្រៀង មួយ ដែល នឹង មិន ស្រប តាម ច្បាប់ កម្មវិធី ជំនួយ របស់ តៃវ៉ាន់ ។

គួរ បញ្ជាក់ ថា ការ រក ឃើញ ទាំង នេះ ចេញ ផ្សាយ ស្រប ពេល ដែល មាន ការ ព្រួយ បារម្ភ ពី លោក ខាង លិច និង សម្ព័ន្ធ មិត្ត ថា ចិន កំពុង ពង្រីក ឥទ្ធិពល របស់ ខ្លួន យ៉ាង ឆាប់ រហ័ស ក្នុង តំបន់ ប៉ាស៊ីហ្វិក ជា ពិសេស បន្ទាប់ ពី ចិន និង កោះ សូឡូម៉ុង សម្រេច កិច្ច ព្រម ព្រៀង សម្ងាត់ សន្តិសុខ មួយ កាល ពី ខែ មេសា ។

ដោយ មើល ឃើញ ពី បញ្ហា នេះ រដ្ឋាភិបាល ថ្មី របស់ អូស្ត្រាលី បាន សន្យា ថា នឹង មាន ការ ចូល រួម កាន់ តែ ច្រើន ជាមួយ ប្រទេស ជិត ខាង ប៉ាស៊ីហ្វិក របស់ ខ្លួន ។ អូស្ត្រាលី ដែល ជា អ្នក ផ្តល់ ជំនួយ ដ៏ ធំ បំផុត ដល់ ប៉ាស៊ីហ្វិក បាន ប្រកាស នៅ ក្នុង ថវិកា ប្រចាំ ឆ្នាំ របស់ រដ្ឋាភិបាល កាល ពី សប្តាហ៍ មុន នូវ ជំនួយ បន្ថែម ចំនួន ៥៧០ ដុល្លារ សម្រាប់ តំបន់ ប៉ាស៊ីហ្វិក ៕ ដោយ:ហ៊ួន ឌីណា

ads banner