សមាជិកសភាអឺរ៉ុប ដែលរងទណ្ឌកម្មពីចិន នឹងធ្វើទស្សនកិច្ច ទៅកោះតៃវ៉ាន់

អឺរ៉ុប: ក្រុម សមាជិក សភា អឺរ៉ុប ចំនួន ៨ នាក់ ដែល ក្នុង នោះ ២រូបដែល រង ទណ្ឌកម្ម ពី ចិន នឹងទៅ ដល់ កោះ តៃវ៉ាន់ នៅ ថ្ងៃ អង្គារ ទី ១ ខែ វិច្ឆិកា។ នេះ បើ តាម ការ រាយការណ៍ របស់ សារព័ត៌មាន Politico ។

បើ តាម Politico ពាណិជ្ជកម្ម ការ វិនិ យោគ និង បច្ចេក វិទ្យា នឹង ក្លាយ ជា ប្រធាន បទ សំខាន់ ៗ សម្រាប់ គណៈ ប្រតិភូ ដែល រួម មាន ទាំង ប្រធាន គណៈ ប្រតិភូ សភា អឺរ៉ុប ស្តី ពី ទំនាក់ទំនង ជាមួយ ចិន លោក Reinhard Bütikofer ព្រម ទាំង សមាជិក សភា ហូឡង់លោក Sjoerd Sjoerdsma ។ មន្រ្តី ពី សហភាព អឺរ៉ុប ទាំង ២ រូប នេះ បាន ស្ថិត នៅ ក្នុង បញ្ជី ខ្មៅ របស់ ទីក្រុង ប៉េកាំង តាំង ពី ដើម ឆ្នាំ មុន ។

លោក Bütikofer ដែល ដឹក នាំ គណៈ ប្រតិភូ មក ពី សម្ព័ន្ធ អន្តរ សភា ស្តី ពី ចិន បាន ប្រាប់ Politico ថា ៖ « នេះ គឺ ជា ដំណើរ ទស្សនកិច្ច មួយ ដែល មាន មហិច្ឆតា ជាក់ ស្តែង ។ យើង នឹង ត្រលប់ ពី តៃវ៉ាន់ វិញ ជាមួយ នឹង រូប ភាព កាន់ តែ ច្បាស់ អំពី អ្វី ដែល ត្រូវ ធ្វើ នៅ ក្នុង សភា រៀង ៗ ខ្លួន ហើយ យើង នឹង មិនឈប់ ទេ រហូត ដល់ សម្រេច បាន លទ្ធផល » ។

ក្រុម គណៈ ប្រតិភូ នឹង ជួប មន្រ្តី តៃវ៉ាន់ ជា ច្រើន រូប រួម ទាំង លោក ស្រី ប្រធានាធិបតី Tsai Ing-wen។ គួរ រំឭក ថា ដំណើរ ទស្សនកិច្ច នេះ នឹង ធ្វើ ឡើង ស្រប ពេល ដែល ការ ព្រួយ បារម្ភ របស់ អឺរ៉ុប លើ កោះ តៃវ៉ាន់ បាន កើន ឡើង ក្នុង រយៈ ពេល ប៉ុន្មាន ខែ ថ្មី ៗ នេះ ពោល គឺ បន្ទាប់ ពី ទីក្រុង ប៉េកាំង បាន ចាប់ ផ្តើម សមយុទ្ធ យោធា នៅ ជុំ វិញ កោះ នេះ ក្រោយ ដំណើរ ទៅ ក្រុង តៃប៉ិ របស់ ប្រធាន សភា អាមេរិក លោក ស្រី ណាន់ស៊ី ប៉េឡូស៊ី កាល ពី ដើម ខែ សីហា ។ បន្ថែម ពី លើ នេះ ដំណើរ ទស្សនកិច្ច ក៏ នឹង ធ្វើ ឡើង ចំ ពេល មាន ភាព តឹន តឹង ផ្សេង ទៀត ដូច ជា កិច្ច សហប្រតិបត្តិ ការ ជា យុទ្ធសាស្ត្រ ចិន-រុស្ស៊ី ដែល ធ្វើ ឱ្យ អឺរ៉ុប មាន ការ សង្ស័យ នៅ ពេល ដែល សង្គ្រាម ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី ក្រោម បញ្ជា របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ តែ បន្ត អូស បន្លាយ ។

ជា មួយ គ្នា នេះ ដែរ សមាជិក សភា អាល្លឺម៉ង់ ឆេក អង់គ្លេស បែលហ្ស៊ិក និង កូសូវ៉ាន់ ក៏ នឹង មាន វត្តមាន ក្នុង ដំណើរ នេះ ផង ដែរ ដោយ សារ តែ តៃវ៉ាន់ ចង់ បន្ត ការ ទូត សភា ខណៈ មន្ត្រី លោក ខាង លិច ភាគ ច្រើន បដិសេធ ពី ដំណើរ ទស្សនកិច្ច កម្រិត រដ្ឋបាល ព្រោះ គោល នយោបាយ ចិន តែ មួយ របស់ ចិន ។

គួរ បញ្ជាក់ ផង ដែរ ថា ថ្មី ៗ នេះ ការិយាល័យ គោល នយោបាយ ការ បរទេស របស់ សហភាព អឺរ៉ុប ដែល ជា សេវា សកម្មភាព ខាង ក្រៅ អឺរ៉ុប បាន ចេញ ឯកសារ ផ្ទៃ ក្នុង ថ្មី មួយ ដោយ អំពាវ នាវ ឱ្យ ប្រទេស សមាជិក ធ្វើ ការ លើ « ការ បន្ធូរ បន្ថយ ភាព តាន តឹង និង ការ មិន ចុះ សម្រុង » ជាមួយ ទីក្រុង ប៉េកាំង ក្នុង សង្ឃឹម ថា នឹង ជៀស វាង ការ ឈ្លាន ពាន របស់ យោធា ចិន លើ កោះ តៃវ៉ាន់ ។ ផ្នែក មួយ នៃ ការ ព្រួយ បារម្ភ នោះ គឺ ថា កោះ តៃវ៉ាន់ កាន់ កាប់ ជិត ៩០ ភាគរយ នៃការ ផ្គត់ ផ្គត់ មីក្រូ ឈីប ទំនើប បំផុត ដល់ ក្រុមហ៊ុន ផលិត ផ្សេង ៗ នៅ អឺរ៉ុប ៕ ដោយ:ហួន ឌីណា

ads banner