ថ្នាក់ដឹកនាំ ខេត្តកំពត អញ្ជើញ ចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហារផ្សេងៗ ជូនបងប្អូនអាជីវករនិងប្រជាពលរដ្ឋក្នុង ស្រុកបន្ទាយមាស

កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្តមនឹងអញ្ជើញជំនាញដែលពាក់ពន្ធទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហា បញ្ចប់ជូន បងប្អូន ដែលមាននៅក្នុងស្រុកបន្ទាយមាស ខេត្តកំពតយើងនេះ ទី១ យើងប្រើទៅតាមយន្តការច្បាប់ ហើយទី២ យើងប្រើទៅតាមលក្ខណ:គ្រួសារ របស់យើង តើយន្តការច្បាប់របៀបម៉េច និងយន្តការជាលក្ខណ:គ្រួសារនោះ របៀបម៉េច កន្លងមក ឯកឧត្តមបានជំរាបហើយថា ក្នុងពេលដែលលោក មកដោះស្រាយ លើបញ្ហាផ្សេងៗលោកតែងតែបញ្ចូលខ្លួន ជាសមាជិកម្នាក់ទៀត ក្នុងគ្រួសារ ពុកម៉ែ ដែលត្រូវជាប្អូន ឬជាបងនៃគ្រួសារយើង ក្នុងនាមជាអភិបាលខេត្ត ឯកឧត្តម បានលើកឡើងដែរថា ការចង់បាន ត្រូវតែមានព្រំដែន ហើយការចង់បាននោះ តើត្រូវទៅតាមផ្លូវច្បាប់ ដែរឬយ៉ាងណា ការធ្វើបុណ្យ បានមកដោយបុណ្យ កុំចង់បាន របស់គេ អ្នកយករបស់គេត្រូវតែឲ្យទៅគេវិញ កុំលួចរបស់គេ បើជំពាក់លុយគេ ត្រូវតែសងគេវិញ បើយកដីរដ្ឋ ត្រូវឲ្យទៅរដ្ឋវិញ នេះគឺជាភាពយុត្តិធម៌មួយសម្រាប់យើង ។

ការចង់បាន ត្រូវមានព្រុំដែន មិនមែនចង់បានរហូត ដល់បាត់បង់ការអៀនខ្មាស បាត់បង់សតិសម្បជញ្ញៈ ជាមនុស្ស បាត់បង់តម្លៃនៃជាតិយើងនោះទេ ទាំងនេះ គឺមិនគួឲ្យមានសោះនៅក្នុង គ្រួសារយើង សំខាន់ចង់បានអ្វីដែលជាភាពត្រឹមត្រូវ ឯកឧត្តមនឹងផ្តល់នូវ ភាពយុត្តិធម៌ ទាំងអស់នោះ ជូនដល់បងប្អូន ប៉ុន្តែអ្វីដែលផ្ទុយពីច្បាប់សុំកុំឱ្យមានជាដាច់ខាត ក្នុងគ្រួសារយើងឱ្យសោះ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា យើងមានឱកាសជួបជុំគ្នានេះមានតម្លៃណាស់ គឺដោយសារយើង មានសុខសន្តិភាព យើងមានឱកាសនិយាយគ្នា ដោះស្រាយគ្នា រស់នៅជាមួយគ្នាបានល្អ ហើយតើសន្តិភាព នេះបានមកពីណា គឺបានមកដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែយលោកបានយក អាយុ ជីវិត ទៅប្តូរដោយ លំបាក ទើបបានទទួល នូវសន្តិភាពនេះមក សម្រាប់ទឹកដីនៃមាតុភូមិយើង ដូច្នេះបើយើងបានជ្រកក្រោមម្លប់ នៃសន្តិភាពហើយ យើងត្រូវតែចេះស្រឡាញ់គ្នា គោរពគ្នា យោគយល់គ្នា កុំបំពានលើគ្នា។

នេះជាប្រសាសន៍ដែល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើង ក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហាផ្សេងៗមួយចំនួន ក្រៅប្រព័ន្ធ តុលារ ជូនដល់អាជីវករផ្សារបន្ទាយមាស និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្រុកបន្ទាយមាសខេត្តកំពត នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ក្នុងនោះមានចំនួនបួនករណី ដែល
ត្រូវបានសម្របសម្រួលនិងដោះស្រាយបញ្ចប់ ដោយជោគជ័យ ជាលទ្ធផលទទួលបាន ឈ្នះៗទាំងអស់គ្នា ៕ Sila Sarin

ads banner