ឯកឧត្តម សាយ សំអាល់ ៖ ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្ត និងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន និងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់

ភ្នំពេញ ៖ ការបង្កើតតំបន់ការពារធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ
ការបង្កើតតំបន់ការពារធម្មជាតិមានសារៈសំខាន់ជាសារវ័ន្តនិងជាសសរកន្លោងសម្រាប់រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាននិងទុកសម្រាប់បម្រើឱ្យមនុស្សគ្រប់ជំនាន់។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

នៅថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣បានចាប់ផ្តើមដោយការធ្វើបទបង្ហាញរបស់ឯកឧត្តម គឹម ណុង អគ្គនាយកតំបន់ការពារធម្មជាតិ ទាក់ទងនឹងរបាយការណ៍លទ្ធផលការងារសិក្ខាសាលាការត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

ឯកឧត្តម គឹម ណុង បានលើកឡើងពីសមិទ្ធផលការងារចម្បងៗ ដែលអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ សម្រេចបានរួមមាន៖ ១)កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ ២)កិច្ចការពារ និងអភិរក្សព្រៃឈើសម្រាប់គាំទ្រដល់ការលក់ឥណទានកាបូន ៣)ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋតាមតំបន់ការពារធម្មជាតិ ៤)ការបណ្តុះបណ្តាលមន្ត្រីជំនាញនិងមន្ត្រីឧទ្យានុរក្ស ៥)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ការពារធម្មជាតិ ៦)ការរៀបចំចងក្រងឯកសារសម្រាប់ពង្រឹងការអនុវត្ត និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និង៧)កិច្ចសហការជាមួយបណ្តាអង្គការដៃគូអភិរក្សជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត។

ឯកឧត្តម បានគូសបញ្ជាក់ឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវ សម្រាប់កៀរគរធនធាន និងដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តចក្ខុវិស្ស័យលើការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមាននិរន្តរភាព មានជាអាទិ៍៖ ១)កំណត់អាទិភាព ពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ២)បង្កើនការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយចីរភាព ៣)ពង្រីកការចូលរួមនិងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និង៤)ពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner