រដ្ឋធានីនៃប្រទេសឥណ្ឌាកត់ត្រាករណីគ្រុនឈាមចំនួន ១,២៣៨នាក់ ក្នុងខែតុលា

ញូវដែលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់របាយការណ៍ដែលចេញដោយសាជីវកម្មក្រុងញូវដែលី (MCD) ថា តំបន់រដ្ឋធានីនៃប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ១២៣៨ នាក់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែតុលា។

ករណីជំងឺគ្រុនឈាមដែលបានកត់ត្រាក្នុងខែតុលានៅក្នុងតំបន់រដ្ឋធានីមានច្រើនជាងពាក់កណ្តាលនៃចំនួនករណីគ្រុនឈាមសរុបដែលបានកត់ត្រានៅឆ្នាំនេះ ហើយតួលេខនេះ បាននាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ ២១៧៥ ។

យោងតាមស្ថាប័នពលរដ្ឋបានរាយការណ៍ថា មានជំងឺគ្រុនឈាមចំនួន ៦៩៣ ករណីក្នុងខែកញ្ញា ក្នុងតំបន់រដ្ឋធានីនេះ។ ប៉ុន្តែ មកទល់ពេលនេះ រដ្ឋធានីមួយនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានការស្លាប់ណាមួយទេ ក្នុងឆ្នាំនេះ ដោយសារជំងឺមេរោគ ឆ្លងពីមូសខ្លានេះ។

របាយការណ៍ថា ករណីជំងឺ គ្រុនឈាម និងគ្រុនចាញ់ ជាធម្មតា ត្រូវបានរាយការណ៍នៅចន្លោះខែកក្កដា និងវិច្ឆិកា ដែលជួនកាល អូសបន្លាយរហូតដល់ពាក់កណ្តាលខែធ្នូ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ នេះបើយោងតាមមន្ត្រីសុខាភិបាល៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner