ព្រះមហាក្សត្រហូឡង់ ជំរុញឱ្យមានដំណោះស្រាយអឺរ៉ុប ចំពោះការធ្វើចំណាកស្រុក
ព្រះមហាក្សត្រ Willem-Alexander នៃប្រទេសហូឡង់បានអំពាវនាវឱ្យមានដំណោះស្រាយអឺរ៉ុបចំពោះបញ្ហាប្រឈមនៃការធ្វើចំណាកស្រុកនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ របស់ព្រះអង្គទៅកាន់ប្រទេសក្រិក កាលពីថ្ងៃចន្ទ។
ព្រះអង្គបានមានព្រះបន្ទូលបែបនេះ បន្ទាប់ពីកិច្ចប្រជុំរបស់ទ្រង់ ជាមួយប្រធានាធិបតីក្រិក Katerina Sakellaropoulou ថា “វាគឺជាបញ្ហាដែលព្រួយបារម្ភទាំងអស់នៃទ្វីបអឺរ៉ុប ដូច្នេះហើយយើងគួរតែដោះស្រាយវាជាមួយគ្នា” ។
ឆ្មាំឆ្នេរសមុទ្រ Hellenic បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កាលពីថ្ងៃចន្ទផងដែរ ជនចំណាកស្រុកចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេបានលិចចេញពីកោះ Samos របស់ប្រទេសក្រិក ក្នុងសមុទ្រ Aegean ។
ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការនៅល្ងាចថ្ងៃច័ន្ទ ដើម្បីស្វែងរកមនុស្ស ៦ នាក់ផ្សេងទៀត ដែលជិះលើទូកផងដែរ។
មនុស្សជាងមួយលាននាក់បានចូលក្រិកដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០១៥ ហើយ ភាគច្រើននៃពួកគេបានបន្តដំណើររបស់ពួកគេទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ប៉ុន្តែរាប់រយនាក់បានលង់ទឹកក្នុងសមុទ្រ នេះបើយោងតាមអាជ្ញាធរក្រិក៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត