ជនពាក់ព័ន្ធចំនួន ៣២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ៣១ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣២ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១២ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៣១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣២ នាក់ រួម មាន ៖ ជួញដូរ ៣ ករណី ឃាត់ ៧ នាក់ ( ស្រី ១ នាក់ ) ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ២ នាក់ , ប្រើប្រាស់ ៧ ករណី ឃាត់ ២៣ នាក់ ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ៣១ ខែតុលា រួម មាន ៖ មេ តំ ហ្វេ តា មីន (Ice) ស្មើរ ៦,៤៧ ក្រាម និង ២ កញ្ចប់ តូច , កេ តា មីន (Ke) ស្មើរ ៣,៩១ ក្រាម ។

សូមបញ្ជាក់ថា ជាលទ្ធផល ខាងលើ ៦ អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៦ អង្គភាព ៖ ១ មន្ទីរ ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៨ នាក់ ចាប់ យក Ke ៣,៩១ ក្រាម ។ ២ បន្ទាយ មាន ជ័យ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ០,២៥ ក្រាម ។

៣ រាជធានី ភ្នំពេញ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ រក្សា ទុក ១ ករណី ឃាត់ ១ នាក់ ប្រើប្រាស់ ៣ ករណី ឃាត់ ៦ នាក់ ចាប់ យក Ice ៦,០៩ ក្រាម ។ ៤ ពោធិ៍សាត់ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៥ នាក់ ស្រី ១ នាក់ ចាប់ យក Ice ០,១៥ ក្រាម ។ ៥ព្រះ សីហ នុ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ០,១៣ ក្រាម ។ ៦ ត្បូងឃ្មុំ ៖ រក្សា ទុក ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ២ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner