នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅខេត្តព្រះសីហនុ ដើម្បីបំពេញទស្សកិច្ច

ខេត្តព្រះសីហនុ ៖ នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ដើម្បីបំពេញទស្សនកិច្ចរឹតចំណងមិត្តភាព។
ពាក់ព័ន្ធការចូលចតនេះ លោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារ ជាមួយលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុផងដែរ ដើម្បីពិភាក្សាលម្អិតអំពីដំណើរទស្សនកិច្ចនេះ។
កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា ជប៉ុន ហើយប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ សម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន បង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀត។

លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតឲ្យរូបលោកបានចូលជួបពិភាក្សាដើម្បីរៀបចំសកម្មភាពផែនការ នៃការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នហើយនេះក៏ជាលើកទីមួយ ដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ លោកគិតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុធំទូលាយអាចឲ្យនាវាស្វ័យការពារជើងទឹកជប៉ុន ចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិ នៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ លោកមានសេចក្តីរីករាយដែលរដ្ឋបាលខេត្តអនុញ្ញាតឲ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner