សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ នាំយកថវិកានិងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រួសារសពសមាជិកបក្ស ៤គ្រួសារទទួលមរណភាព
ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ នាំយកថវិកាគ្រឿងឧបភោគបរិភោគ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសមាជិកគណបក្សប្រជាជន ដែលទទួលមរណៈភាព៤នាក់ ដោយរោគាពាធ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា សកម្មជនសមាជិកបក្សចំនួន៤រូប ដែលបានទទួលមរណៈភាពមានទី១ឈ្មោះ ឡុង សារ៉ាត់ ភេទស្រី អាយុ៦២ នៅភូមិបន្ទាយស្ទោង ទី២ឈ្មោះ ថាង ថ្លៃ ភេទប្រុស អាយុ៤៤ នៅភូមិស្រោមដែក ទី៣ឈ្មោះ ចេង ញ៉ឹប ភេទស្រី អាយុ៦០ នៅភូមិចំបក់បញ្ញា និងទី៤.ឈ្មោះ ស៊ន សុនី ភេទប្រុស អាយុ៣៦ នៅភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ថវិកា និងគ្រឿងឧបភោគបរិភោគអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនមួយគ្រួសារអង្ករ៥០គីឡូក្រាម មីជាតិ២កេស ទឹកពិសារបរិសុទ្ធ២កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ និងថវិកា២០ម៉ឺនរៀល ។
លោក សូត្រ អ៊ុល ប្រធានគណៈកម្មាធិការគណបក្សឃុំ បន្ទាយស្ទោង តំណាងឱ្យក្រុមគ្រួសារសពសមាជិកបក្សទាំង៤គ្រួសារ បានអគុណឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំ ដែលតែងតែយកចិត្តទុកដាក់ផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាសមាជិកបក្សនៅក្នុងឃុំបន្ទាយស្ទោងទាំងមូល ពិសេសនៅពេលដែលប្រជាជននិងសមាជិកបក្សមានទុក្ខលំបាកគឺមានមុខក្រុមការងារជួយដោះស្រាយបានទាន់ពេលវេលា៕
ដោយ ប៊ុន រដ្ឋា