បណ្ដាក្រុមហ៊ុន ផលិតដែកថែបវៀតណាម រាយការណ៍ពីការខាតបង់ ដ៏ធំបំផុត មិនធ្លាប់មាន
វៀតណាម:ក្រុមហ៊ុនផលិតដែកថែបឈានមុខគេនៅវៀតណាមបានរាយការណ៍ពីការខាតបង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទី៣ឆ្នាំ២០២២ចំពេលមានការលក់ទាបតម្លៃធ្លាក់ចុះយ៉ាងឆាប់រហ័សនិងទំនិញក្នុងស្តុកឡើងខ្ពស់។នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតវៀតណាមVNExpress។
ក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់ប្រទេសHoaPhatត្រូវខាតបង់ចំនួន១,៧៩ទ្រីលានដុងឬស្មើនឹង៧២លានដុល្លារដែលជាការខាតតំបូងក្នុងរយៈពេល១៣ឆ្នាំ។វាគឺជាត្រីមាសទី៣ដែលប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ១២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននិងធ្លាក់ចុះជិត៨ភាគរយធៀបនឹងត្រីមាសទី២។
ចំណែកក្រុមហ៊ុនNamKimវិញបានខាតបង់ជាង៤០០ប៊ីលានដុងនៅត្រីមាសទី៣នេះដែលជាកំណត់ត្រាខ្ពស់ជាមួយនឹងប្រាក់ចំណូលធ្លាក់ចុះជិត១,៧ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ជាមួយគ្នានេះក្រុមហ៊ុនផលិតដែកថែបHoaSenក៏ខាតបង់ចំនួន៨៨៧ប៊ីលានដុងក្នុងត្រីមាសចុងក្រោយនៃឆ្នាំសារពើពន្ធ២០២១-២០២២បើធៀបនឹងប្រាក់ចំណេញជាង៩៤០ប៊ីលានដុងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំសារពើពន្ធមុន។
ក្រុមហ៊ុនដែលស្ថិតនៅក្រោមក្រុមហ៊ុនសាជីវកម្មដែកថែបវៀតណាម(VnSteel)ក៏បានប្រកាសពីការខាតបង់ឬប្រាក់ចំណេញតិចតួចនៅក្នុងត្រីមាសទី៣ផងដែរ។ក្រុមហ៊ុនThuDucSteelបានខាតបង់ចំនួន២២ប៊ីលានដុងដែលជិត៣៧ភាគរយខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈក្រុមហ៊ុនVicasaSteelក៏បានរាយការណ៍ពីការខាតបង់ដ៏ធំបំផុតចាប់តាំងពីត្រីមាសទី៣នៃឆ្នាំ២០២០ផងដែរ។
មិនមាននៅក្រុមហ៊ុនផលិតដែកថែមតែប៉ុណ្ណេះទេដែលជួបនឹងវិបត្តិនៃការខាតបង់ធ្ងន់ធ្ងរនៅត្រីមាសទី៣ដូចនេះ។ក្រុមហ៊ុនមួយចំនួនទៀតក៏ដូចគ្នាដូចជាក្រុមហ៊ុនThaiNguyenSteel,HoChiMinhCityMetalជាដើម។
មិនត្រឹមតែប៉ុណ្ណេះអ្នកផលិតដែកថែបអ្នកចែកចាយនិងពាណិជ្ជករដែកថែបជាច្រើនក៏ទទួលរងការខាតបង់ដែរដោយក្រុមហ៊ុនភាគហ៊ុនវិនិយោគរួមSMCTradingInvestmentបានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសដ៏ធំបំផុតរបស់ខ្លួនជិត២២០ប៊ីលានដុងបើធៀបនឹងប្រាក់ចំណេញជិត១៣០ប៊ីលានដុងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនដែកថែបបាននិយាយថាពួកគេប្រឈមមុខនឹងការលក់ក្នុងស្រុកនិងចំណូលនៃការនាំចេញទាបក៏ដូចជាការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃតម្លៃផលិតផលនិងដែកថែមក្នុងស្តុកឡើងខ្ពស់នៅក្នុងត្រីមាសទី៣។យោងតាមក្រុមហ៊ុនVicasaSteelឧស្សាហកម្មដែកថែបវៀតណាមរងផលប៉ះពាល់ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែនគោលនយោបាយសូន្យកូវីដចិននិងអតិផរណាពិភពលោក។
ការចំណាយខ្ពស់ការរឹតបន្តឹងឥណទានអត្រាការប្រាក់ខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចីនិងអត្រាប្តូរប្រាក់ដែលប្រែប្រួលគឺជាកត្តារួមចំណែកផ្សេងទៀត។ក្រុមហ៊ុនHoaPhatបានលើកឡើងថាតម្លៃធ្យូងថ្មសម្រាប់ដំណើការការដុតដែកក៏បានឡើងថ្លៃ។
គួរបញ្ជក់ថាចាប់ពីពាក់កណ្តាលខែឧសភាដល់ចុងខែសីហាតម្លៃដែកវៀតណាមបានធ្លាក់ចុះ១៥ដងជាប់ៗគ្នាពីប្រហែល១៩លានដុងក្នុងមួយតោនដល់១៤,៥-១៥លានដុង/តោន។តម្លៃនេះបានកើនឡើងបន្តិចនៅដើមខែកញ្ញាហើយធ្លាក់ចុះមកនៅប្រហែល១៤លានដុង/តោនដែលស្មើនឹងកម្រិតនៅចុងឆ្នាំ២០២០។
បន្ថែមពីលើបញ្ហាតម្លៃយោងតាមសមាគមដែកថែបវៀតណាមទិន្នផលដែកសម្រេចរបស់ប្រទេសនេះមានចំនួន២,៤លានតោនក្នុងខែកញ្ញាប៉ុន្តែការលក់មានត្រឹមតែ១,៩៩លានតោនប៉ុណ្ណោះ។ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះស្តុងដែកថែមបានឡើងដល់ប្រហែល១,៦លានតោន៕
ដោយ:ហួនឌីណា
ប្រភព៖ Steelmakersreportbiggest-everlosses