អភិបាលខណ្ឌចំការមន សូមឱ្យពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ រាល់ចំណុចអសកម្មរបស់ក្រុមហ៊ុន ដែលទទួលស្ថាបនាលូ និងផ្លូវ

ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន សុំការអធ្យាស្រ័យ និងសូមឱ្យប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្ម ជំវិញ ការស្ថាបនាលូ និងផ្លូវ ឱ្យគោរពតាមស្តង់ដារ បទដ្ឋានត្រឹមត្រូវ និងបានជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវ ត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។ លោកអភិបាលខណ្ឌចំការមន បានថ្លែងដូចនេះក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទួលទំពូងទី២ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនេះ លោក កៀង ល័ក្ស បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេស គឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក ស៊ិន សុវណ្ណ ចៅសង្កាត់ទួលទំពូងទី២ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទួលទំពូងទី២ បានលើកគម្រោងមានដូចខាងក្រោម៖ ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៧១២ម៉ែត្រ លើកំណាត់ផ្លូវលេខ៤១៨ និងផ្លូវលេខ៤០៨ ក្នុងភូមិ៣ ដែលត្រូវចំណាយថវិកាសរុបចំនួន ១៣៨លាន ៨៤ម៉ឺនរៀល ៕ ដោយ

ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន សុំការអធ្យាស្រ័យ និងសូមឱ្យប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្ម ជំវិញ ការស្ថាបនាលូ និងផ្លូវ ឱ្យគោរពតាមស្តង់ដារ បទដ្ឋានត្រឹមត្រូវ និងបានជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវ ត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។ លោកអភិបាលខណ្ឌចំការមន បានថ្លែងដូចនេះក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទួលទំពូងទី២ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនេះ លោក កៀង ល័ក្ស បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេស គឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក ស៊ិន សុវណ្ណ ចៅសង្កាត់ទួលទំពូងទី២ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទួលទំពូងទី២ បានលើកគម្រោងមានដូចខាងក្រោម៖ ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៧១២ម៉ែត្រ លើកំណាត់ផ្លូវលេខ៤១៨ និងផ្លូវលេខ៤០៨ ក្នុងភូមិ៣ ដែលត្រូវចំណាយថវិកាសរុបចំនួន ១៣៨លាន ៨៤ម៉ឺនរៀល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner