CAMSOC ត្រៀមទទួលចុះឈ្មោះអ្នកស្ម័គ្រចិត្តបម្រើដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោយពីធីបុណ្យអុំទូក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្លឿនផែនការជាមួយគណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈកម្មការហ្គេមព័ត៌មានវិទ្យា និងក្រុមហ៊ុនដៃគូ Path mazing ដើម្បីត្រៀមបើកការចុះឈ្មោះអ្នកស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញជាផ្លូវការ ក្រោយពិធីបុណ្យអុំទូក។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយគ ណៈកម្មការជំនាញក្រោមឱវាទ CAMSOC នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលដឹកនាំដោយឯកឧត្តម សុខ សប្បាយណា បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្តជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ឯកឧត្តម សុខ សប្បាយណា បានបញ្ជាក់ថា ការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្រនឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់យុវជន ប្រជាពលរដ្ឋខ្មែរទូទៅ និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការ ក្រោយពិធីបុណ្យអុំទូក។ អ្នកស្ម័គ្រចិត្តសម្រាប់បម្រើដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានចែកចេញជាពីផ្នែក គឺអ្នកស្ម័គ្រចិត្តត្រូវធ្វើកិច្ចការដោយផ្ទាល់ និងការធ្វើកិច្ចការពីចម្ងាយលើកិច្ចការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះកំពុងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបើកទទួលការចុះឈ្មោះតាមប្រព័ន្ធចុះឈ្មោះអនឡាញឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ក្រុមស្ម័គ្រចិត្តទាំងអស់។
បន្ថែមពីលើនេះ ក្រៅពីការពិភាក្សាលើប្រព័ន្ធចុះឈ្មោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសង្កត់ធ្ងន់អំពីការជំរុញឲ្យមន្ត្រីប្រចាំការនៃគណៈកម្មការជំនាញនីមួយៗរបស់ CAMSOC នៅក្នុងយន្តការការងាររដ្ឋបាលសម្របសម្រួលជាមួយការងារទូទៅឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញឲ្យការងារគ្រប់ទម្រង់ទាំងអស់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner