អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ និងការងារពាក់ព័ន្ធ

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិភាក្សារួមមាន ៖
១-របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន
២-ពិនិត្យសេចក្តីព្រាងប្រវត្តិអគ្គាធិការដ្ឋាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ក្រោយពីបានពិនិត្យពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងពិនិត្យសេចក្តីព្រាងប្រវត្តិអគ្គាធិការដ្ឋាន និងមានការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានណែនាំដល់ ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ ពិនិត្យរាល់ខ្លឹមសារពាក្យបណ្តឹង និងខ្លឹមសារព័ត៌មានដែលបានចុះផ្សាយឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យសម្រេច។

ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក អគ្គាធិការ បន្ថែម ទៀត ថា ប្រធាននាយកដ្ឋានត្រូវយកចិត្តទុកដាក់រាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវជំរុញរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្រ្តីជំនាញតាមបណ្តានាយកដ្ឋាន និងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីដែលកំពុងបម្រើការងារ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner