សិក្ខាកាមវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២២ ចំនួន ៦៣រូប បានបញ្ចប់ការសិក្សាដោយជោគជ័យ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ វគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ឆ្នាំ២០២២ សិក្សារយៈពេល ៣១ថ្ងៃ ដោយចាប់បើកពីថ្ងៃទី៣ ខែតុលាកន្លងទៅនេះ បាន
បញ្ចប់ដោយជោគជ័យ និងបានប្រារព្ធពិធីបិទនៅថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក កែន តារា មេបញ្ជាការរង កងទ័ពទ័ពជើងគោក ។

តាមការវាយតំលៃពីគ្រូយោធាចារ្យ និងគណៈគ្រប់គ្រងវគ្គ សិក្ខាកាមបញ្ចប់វគ្គទាំង ៦៣នាក់ ទទួលបានលទ្ធផលរួមមាន៖ និទ្ទេសពូកែ ៥២ភាគរយ , និទ្ទេសគ្រាន់បើ ៤១ភាគរយ , និទ្ទេសមធ្យម ០៧ភាគរយ ។

បន្ទាប់ពីគណៈអធិបតីបានអញ្ជើញផ្តល់កិត្តិយស ប្រគល់ ប័ណ្ណសរសើរ លិខិតសរសើរ និងលិខិតបញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាបន្តបន្ទាប់រួចមក អញ្ជើញមានប្រសាសន៍បិទវគ្គ ឧត្តមសេនីយ៍ឯក កែន តារា បានចូលរួមអបអរសាទរចំពោះសិក្ខាកាមវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២២ និងកោតសរសើរដល់គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ បានសហការគ្នាជាធ្លុងមួយធ្វើឲ្យវគ្គនេះ ទទួលបានលទ្ធផលល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម កែន តារា បានគូសបញ្ជាក់ថា ជំនាញហិរញ្ញវត្ថុ ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនដល់កងទ័ពគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក លើជំនាញហិរញ្ញវត្ថុ រួមចំណែកការលើកកម្ពស់ និងពង្រឹងមូលដ្ឋានសមត្ថភាព យល់ដឹងឲ្យបានច្បាស់លាស់ មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារជំនាញហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់ការយល់ដឹង កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងតួនាទីភារកិច្ចរបស់ការងារហិរញ្ញវត្ថុ ក្នុងការបម្រើឲ្យអង្គភាពទ័ពទាំងមូល ។ ទន្ទឹមហ្នឹងនេះដែរជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាសេនាធិការឲ្យមេបញ្ជាការកងទ័ពជើងគោក ក្នុងការដឹកនាំចាត់ចែង ការគ្រប់គ្រង បើកចែក កសាងផែនការតម្រូវការថវិកា និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ស្វែងរកយន្តការ ដំណោះស្រាយ លើកកម្ពស់ការងារហិរញ្ញវត្ថុ ធានាបើកផ្តល់ថវិកា ទាន់ពេលវេលាជូនកងទ័ពក្នុងការបំពេញភារកិច្ចយោធា និងកិច្ចការពារជាតិ ពិសេសតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឲ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម កែន តារា បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបម្រើអង្គភាពខ្លួន ដើម្បីពង្រីកការយលដឹងយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពឲ្យមានការីកចំរើនក្នុងអង្គភាព សំដៅរួមចំណែករួមកសាងជាតិ មាតុភូមិ និងប្រជាជន ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោកបានប្រគល់ជូន ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner