អនុសាសន៍ ៨ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងសន្ដិសុខស្បៀង

អត្ថបទដោយ៖
AMS OneMinute

១. រៀបចំលិខិតស្នាមពាក់ព័ន្ធនឹងវិធានអនាម័យ សុវត្ថិភាព គុណភាព និងភាពសមស្របនៃម្ហូបអាហារ រួមទាំងម្ហូបអាហារដាក់លក់តាមដងផ្លូវ និងតាមគ្រឹះស្ថានសិក្សា

២. ពិនិត្យពីតម្រូវការនៃការបង្កើតគោលនយោបាយស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំសំខាន់ៗមួយចំនួន

៣. ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីជួយសម្រួលដល់ការធ្វើផែនការ និងរៀបចំកម្មវិធីជាតិ និងគ្រប់គ្រងហានិភ័យ

៤. រៀបចំ “ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក” នៅរៀងរាល់ថ្ងៃទី៧ មិថុនា ជារៀងរាល់ឆ្នាំ

៥. គ្រប់ស្ថាប័ន ត្រូវរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តន៍ផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជាឆ្នាំ២០៣០

៦. បញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល

៧. បំផុសស្មារតី គាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខ ក្នុងអំឡុង ៦ខែដំបូង និងបន្ដរហូតដល់កុមារអាយុយ៉ាងតិច ២ឆ្នាំ

៨. ផ្សព្វផ្សាយឱ្យទូលំទូលាយពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ ជូនដល់សាធារណជនឱ្យយល់ដឹង

📚 https://www.facebook.com/photo/?fbid=560633509400912&set=a.527597996037797

📷 Youths 21

#ams1minute

ads banner