ក្រុងញូវដែលី ប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងកម្រិតគ្រោះថ្នាក់នៃការបំពុលបរិយាកាស

ញូវដែលី៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ បានបិទរោងចក្រ និងការដ្ឋានសំណង់ ការដាក់កំហិតលើរថយន្តដែលដំណើរការដោយម៉ាស៊ូត និងបានដាក់ពង្រាយម៉ាស៊ីនបាញ់ទឹក និងកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ ដើម្បីគ្រប់គ្រងអ័ព្ទ និងផ្សែងអ័ព្ទដែលគ្របដណ្តប់លើផ្ទៃមេឃនៃតំបន់រដ្ឋធានី។

រដ្ឋាភិបាលទីក្រុងញូវដែលីបានបិទសាលាបឋមសិក្សា និងដាក់កម្រិតលើសកម្មភាពក្រៅផ្ទះសម្រាប់សិស្សវ័យចំណាស់ ដោយសារសន្ទស្សន៍គុណភាពខ្យល់លើសពី៤៧០ ដែលត្រូវបានចាត់ទុកថា “ធ្ងន់ធ្ងរ” និងច្រើនជាង ១០ ដងនៃកម្រិតសុវត្ថិភាពសកល នេះបើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលមជ្ឈិមគ្រប់គ្រងដោយរដ្ឋ។

ផ្សែងអ័ព្ទត្រូវបានមើលឃើញគ្របដណ្តប់វិមាន និងអគារខ្ពស់ៗនៅក្នុង និងជុំវិញទីក្រុងញូវដែលី។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ឥណ្ឌា Bhupender Yadav បានស្តីបន្ទោសរដ្ឋ Punjab ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង Aam Admi ចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការដុតសំណល់ដំណាំ ដែលជាអ្នករួមចំណែកដ៏សំខាន់ដល់ការបំពុលនៅដើមរដូវសាបព្រួសស្រូវសាលី រដូវរងា៕ ប្រភពពី CNA, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner