គម្រោងដីឡូតិ៍ផ្ទះវីឡាហាយក្លាសឧកញ៉ា ខេមរៈ សិរីមន្ត បន្ទាយស្រី លក់បញ្ចុះតម្លៃលើសពី ៥០% អបអរសាទរក្នុងឱកាសនៃថ្ងៃឈប់សម្រាកពីការងារក្នុងពិធីបុណ្យអ៊ុទូក និងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសឈប់សំរាក ច្រើនថ្ងៃ នៅក្នុងពិធីបុណ្យអ៊ុទូក សំពះព្រះខែ និងអកអំបុក និងក្នុងឱកាសអបអរសាទរដែលកម្ពុជា ធ្វើជាកិច្ចប្រជុំកំពូលអាស៊ន ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធ ផងនោះ គម្រោងដីឡូតិ៍ផ្ទះវីឡាហាយក្លាសឧកញ៉ា ខេមរៈ សិរីមន្ត បន្ទាយស្រី ខេត្តសៀមរាប បានប្រកាសពីការបើកលក់ជូនអតិថិជនរបស់ខ្លួន នៅក្នុងតំលៃពិសេស នៅក្នុងតំណាក់កាលទី ២ ដែលបញ្ចុះតម្លៃលើសពី៥០% រហូតដល់ថ្ងៃទី១៥ ក្នុងខែវិច្ចិកា ឆ្នាំ២០២២នេះ។
នេះ បើតាមការបញ្ជាក ពីលោក ឧកញ៉ា ខេមរៈ សិរីមន្ត ជាម្ចាស់គម្រោងដីឡូរតិ៍ ឧកញ៉ា ខេមរៈសិរីមន្ត បញ្ជាក់នៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បន្ទាប់ពីបញ្ចប់ការលក់បញ្ចុះតម្លៃពិសេសគម្រោងដីឡូរតិ៍ផ្ទះវីឡាហាយក្លាសនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានការគាំទ្រច្រើនពីអតិថិជន ទៅលើគម្រោងបញ្ចុះតម្លៃលើសពី៥០ ភាគរយ ដែលបានបញ្ចប់ការលក់នៅដំណាក់កាលទី១ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ។

លោកឧញ៉ា បន្ថែមថា ប្រម៉ូលសិននេះ គឺពិតជាពិសេសសំរាប់បងប្អូនអតិថិជន ដែលតែងតែគាំទ្រគម្រោងដីឡូរត៍ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានទីលំនៅឆ្ងាយៗ ទាំងរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត។ ជាពិសេសនោះ លោកឧញ៉ាបញ្ជាក់បន្ថែមថា ខេត្តសៀមរាប គឺជាខេត្តមួយនៃបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក ដែលសំបូរទៅដោយប្រាង្គប្រាសាទបុរាណ ជាច្រើន ពិសេសនៅក្នុងស្រុកបន្ទាយស្រីនេះ តែម្តង។ ជាមួយនិងការវិនិយោគ ការអភិវឌ្ឍន៍ដីឡូរតិ៍ផ្ទះវីឡានេះ ក្នុងតម្លៃធូរថ្លៃ អាចអោយបងប្អូនទិញបានទាំងអស់គ្នា មិនថាអ្នកមានជីវភាពកម្រិតណានោះទេ ពោលគឺការពុះឡូរតិ៍បែបផ្ទះវីឡា បែបផ្ទះល្វែង ខណៈដែលដីឡូរតិ៍ទំហំ ១០mx២០m មានតម្លៃត្រឹមតែ ២៩៥០ ដុល្លារ និង សំរាប់ដីឡូរតិ៍ទំហំ ៥mx២០m តម្លៃ ត្រឹមតែ១៧០០ តែប៉ុណ្ណោះដែលមានការបញ្ចុះលើសពី៥០ ភាគរយៈ ។ លោក ឧកញ៉ា បន្ថែមថា ការបើកលក់បញ្ចុះតម្លៃពិសេសក្នុងតំណាក់កាលទីមួយមានការចាប់អារម្មណ៍ទិញច្រើន ប៉ុន្តែចំថ្ងៃធ្វើការ ខណៈដែលមានការសំណូមពរឱ្យមានការបើកលក់នៅក្នុងថ្ងៃឈប់សំរាក ពីអថិជន ទើបគម្រោងនេះ បន្តគម្រោងនេះរហូតដល់តំណាក់កាលទី២ រហូតដល់ថ្ងៃទី១៥ ខែវិច្ចិកា ដើម្បីលក់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសដើរលេងកម្សាន្តថ្ងៃឈប់សំរាកច្រើនថ្ងៃ នៅក្នុងសប្តាហ៍នេះ។

លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានគូសបញ្ជាក់បន្ថែមថា ចំពោះលក្ខណ្ឌនៃការបង់ប្រាក់វិញនោះគឺងាយស្រួល ដោយសារតែអតិថិជន មានត្រឹម២០០ ដុល្លារ ក្លាយជាម្ចាស់ទៅហើយ ដោយបង់រំលោះទៅតាមទម្រង់នៃការបង់ប្រាក់ ទៅតាមអតិថិជន ដែលមានលទ្ធភាពបង់ ដែលគម្រោងបានរៀបចំសម្រលជូនគាត់យ៉ាងល្អន់ ជាមួយនិងប្លង់ដីស្របច្បាប់ទទួលស្គាល់ដោយអាជ្ញាធរដែនដី ។ រហូតមកទល់និងពេលនេះ គម្រោងដីឡូរតិ៍នេះ បានរៀបចំប្រព័ន្ធលូ និង ប្រព័ន្ធទឹកភ្លើង ផ្លូវទំហំ 12m , 15m អមដោយសួនច្បា ខ្វាត់ខ្វែងពេញគម្រោង សំរាប់អតិថិជនដែលបានបង់លើសពី៥០ ភាគរយ ឬបានបង់ផ្តាច់ អាចទៅសង់ផ្ទះអាជីវកម្ម ផ្ទះលំហែរថ្ងៃចុងសប្តាហ៍ និងអាចជួលទៅអតិថជនដែលទៅលេងកម្សាន្តនៅខេត្តសៀមរាប ទៅតាមការសម្រេចចិត្តរបស់អតិថិជន ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner