រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប
កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល ខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក “ង” ខ្នាតប្រពៃណី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណមាត់ព្រែកកំពង់បាយ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិការ ឆ្នាំ២០២២
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី មន្ត្រីរាជការទូទាំងខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រណាំង ទូកនេះមានចំនួន ២ថ្ងៃគឺនៅថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២២រីឯ ពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីពវិញមានមួយថ្ងៃ គឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ទូកដែលត្រូវបាន យកមកប្រណាំង ក្នុងខេត្តយើងនេះ មានចំនួន ១៣គូ មកពីបណ្តាអង្គភាព នានាក្នុងខេត្ត និងក្រុងស្រុក ហើយក៍មានកីឡាប្រដាល់ គុណខ្មែ ក្បាច់ល្បុកតោមកសំដែង យ៉ាងគគ្រឹកគគ្រេងទៀតផង រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍នេះឡើងអមដោយការសម្តែងសិល្បៈប្រពៃណី ការប្រគុំតន្ត្រី ស្តង់តាំងពិពណ៌ទំនិញផ្សេងៗ និងការតាំងពិពណ៌ភូមិមួយ ផលិតផលមួយ ដែលមកពី មន្ទីរ អង្កភាព និងក្រុងស្រុកផងដែរ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍ថា យើងរៀបចំពិធីនេះឡើង ដើម្បីអបអរសាទរ បុណ្យព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលជាប្រពៃណីជាតិ និងផ្តល់ នូវភាព សប្បាយ រីករាយ ជូន ដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវទេសចរណ៍ ជាតិ និងភ្ញៀវអន្តរ:ជាតិ មកលេងកំសាន្ត ក្នុងខេត្ត យើងផងដែរ៕ Sila Sarin


