ត្រីបាឡែនលេបយកមីក្រូប្លាស្ទិកចំនួន ១០លាន បំណែកជារៀងរាល់ថ្ងៃ
បរទេស៖ ការសិក្សាដោយក្រុមអ្នកស្រាវជ្រាវដែល ដឹកនាំដោយសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ត្រីបាឡែនបានលេបបំណែកប្លាស្ទិករាប់លានក្នុងមួយថ្ងៃៗ។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រត្រូវកំណត់ថា តើ វាបង្កគ្រោះថ្នាក់ដល់កម្រិតណា?
ការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ បានប៉ាន់ប្រមាណថា ប្រភេទ ត្រីបាឡែនមួយចំនួន បានស៊ីកំទេចកំទី មីក្រូ ប្លាស្ទិករហូតដល់ ១០លានបំណែកជារៀងរាល់ ថ្ងៃ។ មីក្រូប្លាស្ទិក គឺជាបំណែកតូចៗនៃប្លាស្ទិក ដែលត្រូវបានរកឃើញទូទាំងពិភពលោក សូម្បីតែនៅក្នុងមហាសមុទ្រដ៏ជ្រៅបំផុតក៏ដោយ។
ការសិក្សាបាននិយាយថា បរិមាណដែល គេជឿ ជាក់ ថា ថនិកសត្វធំជាងគេរបស់ពិភពលោក បានលេបចូលប្លាស្ទិកក្នុងបរិមាណពី ២,៥១ គីឡូក្រាមទៅ ៤៣,៦គីឡូក្រាម នៃមីក្រូប្លាស្ទិក ក្នុងមួយថ្ងៃ។
អ្នកសិក្សាស្រាវជ្រាវបានដាក់ស្លាកសញ្ញា និង តាមដានហ្វូងត្រីបាឡែននៅជិតរដ្ឋកាលីហ្វ័រញ៉ា។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ “ទំនាក់ទំនងធម្មជាតិ” ត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក។ ត្រីបាឡែនព្រុយ និង កន្ទុយ ពណ៌ខៀវចំនួន ១៩១ក្បាល បានត្រូវ អ្នកវិទ្យាសាស្ត្របានជ្រើសរើសសម្រាប់ការសិក្សានេះ និងបំពាក់ឧបករណ៍តាមដានសញ្ញា ដើម្បី ជួយតាមដានចលនារបស់ត្រីបាឡែន។
ឯកសារអ្នកនាង Shirel Kahane-Rapport ដែលជាអ្នកសិក្សាស្រាវជ្រាវ បាននិយាយទៅ កាន់ទីភ្នាក់ងារព័ត៌មាន AFP ថា វាជាមូលដ្ឋាន នៃការតាមដាន ដូចជានាឡិកា Apple Watch ដែលស្ថិតនៅខាងក្រោយត្រីបាឡែន។
ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងទម្លាប់នៃការផ្តល់ ចំណី របស់ថនិកសត្វធំបំផុតរបស់ពិភពលោកត្រូវបានគេសង្កេតឃើញ។
ឯកសារ Kahane-Rapport បាននិយាយថា ត្រីបាឡែនចិញ្ចឹមជីវិតនៅជម្រៅទឹកសមុទ្រចន្លោះពី ៥០ ទៅ ២៥០ ម៉ែត្រ (១៦៥-៨២០ ហ្វីត) ដែលជាកន្លែងដែលមាន “កំហាប់មីក្រូប្លាស្ទិក ច្រើនបំផុតនៅក្នុងជួរទឹក” ហើយរបាយការណ៍ Kahane-Rapport បាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ត្រីបាឡែនបានហាមាត់ចាប់យកចំណី ដែលមានបំណែកនៃមីក្រូប្លាស្ទិកធ្លាក់ចូលទៅសមុទ្រចំនួន ១០លានបំណែកជារៀងរាល់ថ្ងៃ។
ការសិក្សាបង្ហាញថា ក្នុងពេលរកចំណីអាហារ ប្រចាំឆ្នាំរបស់ត្រីបាឡែន ក្នុងរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ពួកលវាបានលេបសាធាតុប្លាស្ទិក ច្រើនជាងមួយពាន់លានបំណែកក្នុងអំឡុងពេលនោះ។ យោងតាមការស្រាវជ្រាវ ភាគច្រើននៃមីក្រូ ប្លាស្ទីក ដែលត្រូវបានលេបចូល គឺនៅខាងក្នុងពោះ ត្រីបាឡែនដែលកំពុងមានជីវិត។ របាយការណ៍ដដែល បាននិយាយថា មីក្រូប្លាស្ទិកក៏អាចបញ្ចប់នៅលើតុអាហាពេលល្ងាចរបស់យើងទាំងអស់គ្នាផងដែរ៕
ប្រភព៖ DW ដោយ៖ កញ្ញា ចេន