អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះរៀបចំ សណ្តាប់ ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពាន ព្រះមុនី្នវង្សចាស់ រហូតដល់មាត់ទន្លេច្រាំងបាក់
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ ច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនី្នវង្សចាស់រហូតដល់មាត់ទន្លេច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅទី២។
លោកអភិបាលរង បានថ្លែងថា ដើម្បី សោភ័ណ ភាព និងមានសណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ ដែលផ្នែកមួយនៃរាជធានីភ្នំពញ ឱស្របតាមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ច យើង ស្អាត និងបៃតង នៃទិវាបរិស្ថាន ឆ្នាំ២០២២ នេះ» ចូរបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសហការ ជាមួយអាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ឬសម្ភារ លក់ដូរ តាមមុខផ្ទះ កុំឱ្យហូរហៀរមកលើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ បាត់ផ្លូវសម្រាប់ អ្នកថ្មើរជើង នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ ៖ ភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។