រសៀលថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី នៅសណ្ឋាគារភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ វេទិកានេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងនោះក៏មានការតាំងបង្ហាញទំនិញ និងសេវាកម្មចំនួនប្រមាណ ២០ស្តង់ផងដែរ។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។

តាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គិតក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានចំនួនប្រមាណ ៤,៦៣ពាន់លានដុល្លារ កើនឡើងប្រមាណ ២២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់វៀតណាម មានតម្លៃ ប្រមាណ ១,៥៥ពាន់លានដុល្លារ បានកើនឡើង ៣,១ភាគរយ។ ចំណែកឯការនាំចូលពីវៀតណាម មកកម្ពុជា មានតម្លៃ ប្រមាណ ៣,០៧ពាន់លានដុល្លារ ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner