២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង១ម៉ឺន៤ពាន់នាក់ (Video Inside)

ប្រទេសចំនួន ៧ នៅក្នុងអាស៊ានថ្ងៃនេះ បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយ សារកូវីដ១៩ ខណៈប្រទេស ៣ផ្សេងទៀត មិនមានសេចក្តីរាយការណ៍ពីករណីឆ្លង និងស្លាប់ ថ្មីឡើយ ។ ប្រទេសទាំង ៧ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ រួមមាន ៖ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី នឹងប្រទេសឡាវ ។

នៅក្នុងចំណោមប្រទេសដែលមានឆ្លងទាំង៧នោះ គឺប្រទេស ឥណ្ឌូនេស៊ី មានតែតួលេខឆ្លងច្រើនជាងគេមានចំនួន៦ពាន់១៨៦ករណី។ចំណែកប្រទេសឡាវ ជាប្រទេសដែលមានតួលេខឆ្លងតិចជាងគេ ចំនួន២០ករណី។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៧៩នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីដែលឆ្លងច្រើនគេនោះ មានមនុស្សស្លាប់៤៣នាក់ ។ ចំណែកតួលេខឆ្លងសរុបមានចំនួន១ម៉ឺន ៤ពាន់ ២៣៦ករណី ។ ដោយឡែកប្រទេសចំនួន ៣ ដែលមិនមានសេចក្តីរាយការណ៍ពីករណីឆ្លងថ្មីគឺប្រទេសថៃ, កម្ពុជា និងប្រុយណេ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ មានការឆ្លងសរុបមាន ៣៥លាន ៤ម៉ឺន ៩ពាន់ ៥០៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ១ពាន់ ១៦៣នាក់ ។

បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៣៨លានករណី, និងការស្លាប់មានជាង ៦លាន ៦១ម៉ឺន នាក់។

ads banner