អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយក្នុងនាមជាអង្គការថ្នាក់តំបន់និងសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកប ដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និង បរិយាបន្ន

ភ្នំពេញ៖ អាស៊ាន បានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាម ជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ។ យើងរួមគ្នាសម្រេចបាននូវគោល បំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ក្នុងពិធី បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ការចូលរួមពីប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិក អាស៊ាន ដទៃទៀត នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការ ស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះថ្នាក់ដឹកនាំ ប្រទេស ជាសមាជិក អាស៊ាន ដៃគូសន្ទនា អគ្គលេខាធិការអាស៊ាន ភ្ញៀវកិត្តិយស និង ប្រតិភូតំណាងទាំងអស់ ដែលបាន អញ្ជើញចូល រួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

សម្ដេចតេជោ បន្តថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាល របស់អាស៊ាន ដោយយើងប្រារព្ធពិធីខួប អនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃ វឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម ។ យើងបានឆ្លង កាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាម ជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ។ យើងរួមគ្នាសម្រេច បាននូវគោលបំណងចម្បង ក្នុងការកសាង សហគមន៍ អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។

សម្ដេចបន្ថែមថា ដើម្បីប្រារព្ធអបអរសាទរលើការ សម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញ នូវសេចក្តីថ្លែងការណ៍ របស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញ បន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំ អាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហា ប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែង ការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈ នៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវ បានអនុម័ត នាពេលបន្តិចទៀត ក្នុងថ្ងៃនេះ ។

សម្ដេចតេជោ បានបញ្ជាក់ថា មគ្គុទេ្ទសក៍គោល នយោបាយទាំងនេះ បានបង្ហាញអំពី ការតាំងចិត្ត របស់យើង ក្នុងការកសាងអនាគតអាស៊ានទៅជា សហគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ; ជាសហគមន៍ពោរពេញដោយ កាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់ គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ សមធម៌; បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកបដោយសមធម៌; និងជាសហគមន៍ ដើរតួជា ស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួល យ៉ាង ឆាប់រហ័ស និងក្នុងការពង្រឹងទំនាក់ទំនងជា មួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និង ការគោរព គា្នទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាព ក្នុងតំបន់ ក៏ដូចជាសកលលោក ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner