រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអ៊ីនធឺណិតថ្នាក់ជាតិ និងជ្រើសរើសមន្ត្រីជំនាញ ដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិត
អត្ថបទដោយ៖
AMS OneMinute
ដោយមើលឃើញពីការវាយប្រហារកាន់តែខ្លាំងពីសំណាក់ក្រុមចោរបច្ចេកវិទ្យា (Hackers) ទាំងក្នុងកម្ពុជា និងប្រទេសនានាក្នុងពិភពលោក រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអ៉ីនធឺណិតថ្នាក់ជាតិ និងជ្រើសរើសមន្ត្រីជំនាញ ដើម្បីតាមដានការវាយប្រហារតាមអ៉ីនធឺណិតជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន និងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមអ៉ីនធឺណិត និងការការពារទិន្នន័យបុគ្គល ដើម្បីការពារសន្តិសុខតាមអ៉ីនធឺណិត ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត។