ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
ជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យប្រមូលផ្តុំការងារច្រើនមកធ្វើ ក្នុងពេលតែមួយ។ សូមជ្រើសរើសការងារជាអាទិភាព ហើយបំពេញការងារនោះឲ្យបានល្អ បំផុតតាំងពីពេលព្រឹក។ លោកអ្នកក៏គួរតែប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងការប្រើប្រាស់ អារម្មណ៍មកលើការងារ។ ក្នុងនោះជៀសវាងការសង្ស័យច្រើនដោយគ្មានមូលដ្ឋាន ពីព្រោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រជាប្រិយភាព និងទំនាក់ទំនងជិតឆ្ងាយរបស់លោកអ្នក។ ដោយឡែក សូមកុំធ្វើទំនាក់ទំនង ឬចែករំលែកបញ្ហាសំខាន់ជាមួយមនុស្សថ្មីផ្ទុយភេទ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពលោកអ្នកកំពុងរងផលប៉ះពាល់មួយចំនួនពីមជ្ឈដ្ឋាន ខាងក្រៅ។ ប្រហែលជាអ្នកត្រូវចំណាយពេលបន្ថែមស្វែងយល់ពីហេតុការណ៍ដែលកំពុង កើតឡើង ហើយប្រមូលពត៌មានអោយបានច្រើនបំផុត។ ក្នុងនោះ សូមស្នើសុំជំនួយប្រសិន បើអ្នកមិនអាចរកច្រកចេញបានត្រឹមត្រូវ។ ធ្វើយ៉ាងណាកុំប្រថុយប្រថានចំពោះហេតុការណ៍ ណាមួយឡើយ។ យកចិត្តទុកដាក់បំពេញការងារក្រោមបន្ទុកអោយបានឆាប់រួសរាន់ ហើយ យកល្អចំណាយពេលខ្លះដើម្បីស្វែងរកការសិក្សាដកស្រង់យកបទពិសោធន៍បន្ថែម។ បន្ថែម ពីនេះ អ្នកគួរចូលអោយកាន់តែកៀកនឹងថ្នាក់លើ ការព្រងើយកន្តើយនឹងនាំឲ្យខាតបង់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមអាជីព ណាមួយឡើយ។ ក្នុងនោះការចំណាយលុយកាក់ច្រើនពិបាករំពឹងថាទទួលបានផល ចំណេញ ឬប្រមូលដើមទុនមកវិញណាស់។ យកល្អគួរផ្អាកកិច្ចការសំខាន់ ហើយរងចាំរហូត ដល់ថ្ងៃក្រោយ។ ផ្ទុយទីវិញ បើទោះបីជាសំណាងល្អដែលអ្នកប្រាថ្នាមិនស្ថិតនៅខាងលោក អ្នកក្តី ក៏មិនគួរមានការព្រួយបារម្ភអ្វីដែរ ពីព្រោះស្ថានភាពនេះនឹងមិនស្ថិតនៅយូរនោះទេ លោកអ្នកពិតជាអាចជួបស្ថានភាពល្អប្រសើរវិញក្នុងពេលយ៉ាងឆាប់។ បន្ថែមការយកចិត្ត ទុកដាក់លើការងារអោយល្អ ហើយរក្សាពាក្យសំដីជាពិសេស។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយគិតលើស ពីបញ្ហាដែលនឹងកើតឡើងនោះទេ។ សូមព្យាយាមកំណត់ទំហំនៃការគិតរបស់អ្នកអោយ ស្ថិតនៅក្នុងជំហរដែលអាចគ្រប់គ្រងបាន។ ក្នុងនោះក៏សូមជៀសវាងជំនួបដែលមិនចាំបាច់ មិនដូច្នោះអ្នកអាចនឹងមានគ្រោះដោយសារពាក្យសំដី ឬការអាក់អន់ចិត្តក្នុងទំនាក់ទំនង។ ក្នុងនោះ សូមលោកអ្នកកុំធ្វើការងារដោយប្រថុយប្រថាន យកល្អធ្វើការពិភាក្សាជាមួយមិត្ត រួមការងារ ឬចែករំលែកការងារក្រោមបន្ទុកឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកអ្នកត្រូវតែជាមនុស្សចុងក្រោយដែលសម្រេចលើការងារនោះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល បំផុតសម្រាប់ការចរចា ឬធ្វើការសហការជាមួយដៃគូជំនួញ រួមទាំងការបូកសរុបលទ្ធផលនៃ ការចរាចរលុយកាក់ក្នុងអាជីពផងដែរ។ ក្នុងនោះ លោកអ្នកនឹងមើលឃើញពីផលចំណេញ ដែលកើតចេញពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ ចំពោះរាល់ការងារទាំងឡាយ ដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចទៅបានដោយងាយស្រួល ហេតុនេះមិនគួរចំណាយ ពេលវេលាគិតគូរច្រើនពេកទេ ចូរចាប់ផ្តើមអនុវត្តគម្រោងទាំងនោះនៅថ្ងៃនេះ។ ក្រៅពីនេះ អ្នកអាចដោះស្រាយបញ្ហាបានល្អ និងត្រឹមត្រូវ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសន្យាថាថ្ងៃនេះនេះលោកអ្នកពោរពេញទៅដោយភាពជោគជ័យ និងអារម្មណ៍ភ្លឺស្វាង។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានពត៌មានពិសេស ឬបានទទួលព្រឹត្តិការណ៍រីករាយសម្រាប់កិច្ចការងារ ក៏ដូចជាជីវិតឯកជនផងដែរ។ ប្រការចំបាច់បំផុត គឺសូមលោកអ្នករស់នៅក្នុងគំនិតវិជ្ជមាន ហើយត្រូវត្រៀមខ្លួនទប់ទល់នឹងបញ្ហាជានិច្ច គឺត្រូវធ្វើយ៉ាងណាក៏បានប្រាកដថាលោកអ្នកយល់ដឹងពីការងារដែលកំពុងអនុវត្តបានច្បាស់លាស់។ ក្រៅពីនេះ ចំពោះរាល់ការផ្លាស់ប្តូរទាំងឡាយនឹងគ្មានបញ្ហានោះទេ អ្នកអាចទទួលបានភាពជោគជ័យដ៏រឹងមាំណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត ឬធ្លាក់ខ្លួនក្នុងភាពអស់សង្ឃឹមនោះទេ។ បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់លោកអ្នកបានឡើយ។ ថ្ងៃនេះលោកអ្នកទទួលបានគំនិតច្នៃប្រឌិតច្រើន ដែលជួយសម្រួលការដោះស្រាយ និងសម្របទៅនឹងបញ្ហាបានល្អ។ ក្នុងនោះសូមព្យាយាមពិនិត្យការងារដែលអ្នកធ្លាប់ធ្វើ ឬហេតុការណ៍ដែលអ្នកធ្លាប់ស្គាល់ ពីព្រោះវាអាចផ្តល់ពត៌មានច្រើនដល់ការសម្រេចចិត្តរបស់អ្នក។ ក្រៅពីនេះ ចូរចងចាំថា ទិសលាភជ័យរបស់ អ្នកគឺទិសឧត្តរ ដូច្នេះសូមសម្លឹងមើលឳកាសបន្ថែម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលល្អសម្រាប់ការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ លោកអ្នកមិនគួរទ្រាំនឹងការងារស្មុគ្រស្មាញក្នុងបរិស្ថាន ចាស់បន្តទៅទៀតទេ ថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់ការផ្លាស់ប្តូរ និងការបោះ ជំហានលើអាជីពថ្មីដែលរឹងមាំ។ ក្នុងនោះ ប្រហែលជាអ្នកគួរចាប់អារម្មណ៍នឹងការងារ ហើយមិនគួរយកចិត្តទុកដាក់នឹងពាក្យសំដីពីមជ្ឈដ្ឋានខាងក្រៅពេកនោះទេ គឺនាំឲ្យមាន ភាពស្មុគ្រស្មាញ ហើយបំភ្លៃគំនិតអ្នកប៉ុណ្ណោះ។ ដោយឡែក លោកអ្នកនឹងអាចទទួលបាន ដំណឹងរីករាយ លុយកាក់ និងឋានៈតួនាទីល្អនៅពេលនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ ការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារនៅពេលនេះ នឹងជួបប្រទះបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហោរាសូមឲ្យលោកអ្នកបំពេញការងារដែលមានក្នុងដៃនាពេលនេះសូម្បីតែការងារតូចតាចយ៉ាងណាក្តី។ ការទទួលខុសត្រូវជាការចាំបាច់ណាស់ វានឹងធ្វើឲ្យលោកអ្នកបញ្ចៀសបញ្ហារឹងស្ទះ ព្រមទាំងយកឈ្នះទឹកចិត្តមនុស្សដែលកំពុងមើលបំណាំអ្នកផង។ ផ្ទុយទៅវិញ លោកអ្នកនៅតែអាចការពារផ្នត់គំនិត ទស្សនយោបល់របស់ខ្លួនបានដោយល្អ ប្រសើរ និងមិនបង្កភាពល្អក់កករណាមួយនោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នករំពឹងថាទទួលបានលាភសំណាងធំ ឬការតម្លើងប្រាក់បៀវត្សរ៍សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក។ ផ្ទុយទៅវិញ សូមលោកអ្នកពិនិត្យវាយតម្លៃផែនការការងារ ឬវិធីសាស្រ្តអនុវត្តឡើងវិញ ដោយសារលោកអ្នកត្រូវការដើរឲ្យទាន់ស្ថានភាពការងារដែលកំពុងមានការផ្លាស់ប្តូរ។ បើទោះបីជាលោកអ្នកអាចនឹងប្រទះភាពរឹងស្ទះតិចតួច សូមកុំព្រួយបារម្ភ អ្វីៗនឹងរសាយទៅវិញដោយងាយក្នុងពេលដ៏ឆាប់ខាង មុខនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើទំនាក់ទំនង ការចុះហត្ថលេខា ឬការផ្លាស់ប្តូរកន្លែងការងារនោះទេ។ លើសពីនេះ លោកអ្នកក៏ប្រឈមមុខនឹងការចាញ់បោកគេយ៉ាងខ្ពស់បំផុត។ ក្នុងពេលនេះកំហុសក៏អាចនឹងកើតមានដោយស្រួលផលដែរ ដូច្នេះសូមមានការប្រុងប្រយ័ត្នរាល់សកម្មភាព និងពាក្យសំដី។ ធ្វើយ៉ាងណាកុំមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ និងដៃគូ។ ក្រៅពីនេះ ប្រសិនជាអ្នកមានបំណងចង់ធ្វើ ការផ្លាស់ប្តូរសូមផ្អាកសិន ពីព្រោះអ្នកនឹងអាចជួយផលរំខានច្រើនជាងជោគជ័យនៅលើផ្លូវ ថ្មី។ លើសពីនេះ គួរចាប់ផ្តើមធ្វើទំនាក់ទំនងអោយកាន់តែល្អជាមួយនឹងថា្នក់លើ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែរឿងលុយកាក់អាចនឹងមិនទាន់ទទួលបានតាមទុនដែលដាក់ចេញនោះទេ។ លោកអ្នកក៏ប្រហែលជាត្រូវស៊ូទ្រាំការលំបាកច្រើនបន្តិចក្នុងពេលនេះ ប៉ុន្តែក៏មិនគួរបារម្ភច្រើនពេកដែរ គួរសំលឹងមើលហេតុការណ៍ ប្រមូលយកពត៌មាន និងសម្របទៅតាមស្ថានការណ៍។ ក្នុងនោះ សូមប្រយ័ត្នក្រែងបាត់បង់ពត៌មាន ឬឯកសារសំខាន់។ សូមពិនិត្យពិច័យអោយបាន ច្រើនដងមុនការបញ្ចូនចេញនូវឯកសារ ឬពត៌មាន។ ក្រៅពីនេះ សូមកុំបណ្តោយចិត្តរបស់ អ្នកអោយជឿជាក់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។
ចំណាំៈ
ឆ្នាំទាំង៤ រោង ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹង រីករាយទាក់ទងនឹងការងារ រួមទាំងជីវិតឯកជន។ ក្នុងនោះសូម ឳកាសប្រមូលទ្រពកំពុង កើនឡើងសម្រាប់អាជីពរបស់លោកអ្នក។
ឆ្នាំទាំង៤ ជូត ថោះ មមី កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៤ ឆ្លូវ ខាល វក ច រាសីស្រុតចុះ។