រដ្ឋមន្រ្តីការបរទេសប៉ូឡូញ៖ គ្រាប់មីស៊ីលផលិតដោយរុស្ស៊ីធ្លាក់ចំទឹកដីប៉ូឡូញ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់

វ៉ាសូវី៖ ក្រសួងការបរទេសប៉ូឡូញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះថា គ្រាប់មីស៊ីលដែលផលិតដោយរុស្ស៊ីបានធ្លាក់ចំភូមិ Przewodow របស់ប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន នៅម៉ោង ៣និង៤០នាទីរសៀល (ម៉ោងក្នុងតំបន់)។

ភ្លាមៗ ក្រសួងការបរទេសប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ បើតាមក្រុមអ្នកពន្លត់អគ្គីភ័យប៉ូឡូញ មនុស្សពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះមួយ ស្ថិតនៅភូមិភាគខាងកើតប្រទេសប៉ូឡូញ ដែលមានប្រហែល ៦គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយអ៊ុយក្រែន។

ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារប៉ូឡូញ ដែលនេះជាសញ្ញានៃការកើនឡើងជម្លោះ។

ដោយឡែកក្រសួងការពារជាតិរុស្ស៊ីបានបដិសេធជុំវិញការចោទប្រកាន់ថា មីស៊ីលរុស្ស៊ីបានវាយប្រហារលើទឹកដីប្រទេសប៉ូឡូញ ដោយពណ៌នារបាយការណ៍នេះថា ជាការបង្កហេតុដោយចេតនា ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងថែមទៀតប៉ុណ្ណោះ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner