សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាស សមាសភាពថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែង តាំង មុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាព រដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាន នាយកដ្ឋានបុគ្គលិក បានឡើង អានព្រះរាជក្រឹត្យ និងអនុក្រឹត្យ ព្រមទាំង សេចក្តី សម្រេចស្ដីពីការប្រកាសប្រគល់តួនាទី ភារកិច្ចជូន ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រកាស តែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភិរៈ ជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ជាប្រធានអង្គភាពរដ្ឋបាល និង ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍ណែនាំថា ការប្រកាសប្រគល់ តួនាទីភារៈកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការ ដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាពេលនេះ គឺជាការប្រគល់សេចក្តីទុកចិត្ត និងការទទួលខុស ត្រូវខ្ពស់ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធចំពោះសមាសភាពរបស់មន្ដ្រី នៅក្នុងអគ្គលេខាធិការ ដ្ឋានឱ្យកាន់តែម៉តចត់បន្ថែមទៀត។

សម្ដេច ក្រឡាហោម បានរំលឹកថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋភិបាល កម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់មន្ដ្រីក្របខ័ណ្ឌ ដើម្បីបម្រើឱ្យវិស័យកីឡា។ បន្ថែមពីនេះ សម្តេច ក្រឡាហោម បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវស្វះស្វែង កៀរគរ ប្រមូលរកធនធាន និងត្រូវរៀបចំកសាង នូវមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់មួយឱ្យបានច្បាស់លាស់ សម្រាប់កីឡាករ បានហ្វឹកហ្វឺនគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហាត់។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏ បានណែនាំដល់អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក-សមាជិកា នៃក្រុម ប្រឹក្សាកីឡារបស់ក្រសួងមហាផ្ទៃ ទាំងអស់ ឱ្យចូលរួមគាំទ្រ ធ្វើយ៉ាងណាឱ្យកីឡា របស់ក្រសួងមហាផ្ទៃ ទទួលបានការកាន់តែច្រើន និងមានដំណើរកាន់តែល្អប្រសើរបន្ថែមទៀត៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner