ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពក្នុងថ្ងៃនេះ មិនបានព្យារកណ៍ឃើញភាពរអាក់រអួល ឬស្ថានភាពអវិជ្ជមាន ទាក់ទង នឹងសកម្មភាពដែលកំពុងអ្នកអនុវត្តនោះទេ។ បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ដូច្នេះសូមមានអារម្មណ៍សេរីក្នុងការបន្តផែនការរបស់អ្នក ហើយសំខាន់បំផុត កុំប្រញាប់ប្រញាលពេក។ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានចិត្តស្រលាញ់រាប់អាន និងជួយទំនុកបម្រុងកិច្ចការរបស់អ្នកណាស់។ ក្រៅពីនេះ ប្រសិនបើអ្នក មានបំណងប៉ងប្រាថ្នាអ្វីមួយសូមធ្វើចុះ ពីព្រោះអ្នកនឹងអាចបញ្ចៀសផលលំបាកបាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងវេលានេះ សូមផ្អាក ឬបំភ្លេចចោល នូវគម្រោងមហិច្ចតាទាំងឡាយ ហើយផ្តោតលើកិច្ចការជាប្រចាំ។ សូមដាក់គំនិតរបស់អ្នក ឲ្យមានសណ្តាប់ធ្នាប់ ហើយគិតគូរពីគម្រោងទាំងអម្បាលមាណដែលបានដាក់ចេញរួចរាល់។ ក្នុងនោះ ភាពមមាញឹកអាចជះឥទ្ធិពលអាក្រក់ដល់សុខមាលភាពរបស់អ្នក ដូច្នេះគួរសម្រាកឲ្យបានច្រើន។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមស្វែងយល់អំពី ដំណើរការដែលកំពុងកើតឡើង ហើយធ្វើយ៉ាងណាធ្វើការសម្របសម្រួលអោយបានត្រឹមត្រូវ។ ក្នុងនោះដែរ សូមរក្សាពាក្យសំដី ជាពិសេស ជាពិសេសពេលព្រឹក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នក មិនទាន់អាចកំណត់ស្ថានភាពអ្វីសោះនៅក្នុងថ្ងៃនេះ បើទោះបីជាបញ្ហា ឬភាពរីកចម្រើនក្តី។ ទាំងនេះជាចំណុចដែលអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ រក្សាចិត្ត គំនិត និងអាកប្បកិរិយាឲ្យបានល្អ។ ព្យាយាមបំពេញការងារបស់អ្នក ហើយមិនប៉ះពាល់ទៅដល់ការងារក្រោមការទទួលខុសត្រូវរបស់អ្នកដទៃ រួមទាំងភាពរឿងរ៉ាងរបស់គេផងដែរ។ ភាគច្រើនអ្នកអាចនឹងបន្តធ្វើការនៅកន្លែងដដែល ប៉ុន្តែដើម្បីកាន់តែប្រសើរសូមពិភាក្សាចរចាបញ្ហាហិរញ្ញវត្ថុពីព្រោះអ្នកអាចធ្វើបាន យ៉ាងប្រសើរណាស់ក្នុងពេលនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកអាចសម្រេចទៅបាន ដោយតម្រូវឲ្យលោកអ្នកខិតខំប្រឹងប្រែងខ្លាំង ទាំងកំលាំងកាយ និងកំលាំងចិត្ត។ លោកអ្នកអាចប្រឈមនឹងការបាត់បង់ការតាំងចិត្តដោយងាយ ពីព្រោះតែពាក្យសំដី អវិជ្ជមានពីមនុស្សនៅក្បែរខ្លួន អាស្រ័យហេតុនេះ សូមលោកអ្នកពិចារណាឲ្យបានល្អិតល្អន់។ អ្វីដែលមិនមានប្រយោជន៍សម្រាប់ការងាររបស់អ្នក មិនគួរចំណាយពេលគិតគូរនោះទេ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នជម្លោះជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសរក្សាអាកប្បកិរិយា ឬពាក្យសំដីជាមួយនឹងថ្នាក់លើជាដាច់ខាត ពីព្រោះកំហុសនៅក្នុងពេលនេះ នាំដល់ផលលំបាកខ្លាំង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នក មានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខ លោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នក ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ។ ប៉ុន្តែសូមចងចាំថា លោកអ្នកអាចចាកចេញ ពីស្ថានភាពចាស់បាន ហើយស្ថានភាពថ្មីនឹងផ្តល់ភាពងាយស្រួល ព្រមទាំងភាពចម្រើន លូតលាស់យ៉ាងខ្លាំងដល់ការងាររបស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាប្រក្រតី ប៉ុន្តែសូមព្យាយាមរៀបចំកិច្ចការងារជាអាទិភាព។ នៅថ្ងៃនេះ សូមលោកអ្នកកុំសម្រេចចិត្តដោយឯកឯង ព្រោះហានិភ័យទាក់ទងនឹងការភ្លេចភ្លាំងស្ថិតក្នុងកំរិតខ្ពស់។ ក្នុងនោះគួរពិភាក្សានឹងមនុស្សដែលលោកអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ក្រៅពីនេះ គួរបោះបង់គំនិតសង្ស័យ ពីព្រោះបណ្តាលឲ្យលោកអ្នកខ្លាចមិនហ៊ានបោះជំហាននោះទេ។ ក្រៅពីនេះ ថ្ងៃនេះទំនាក់ទំនងការងារជាមួយមនុស្សរួមក្រុម ឬរាល់កិច្ចសហការទាំងឡាយនឹងទទួល បានភាពងាយស្រួលបំផុត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពរីកចម្រើនលូតលាស់ណាស់ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភពីភាពរឹងស្ទះទាំងឡាយដែលនឹងអាចកើតឡើងនោះទេ ពីព្រោះលោកអ្នកមានលទ្ធភាពដោះស្រាយ ឬកែប្រែឲ្យទៅជាប្រសើរឡើងវិញបាន។ ក្រៅពីនេះ សូមកំណត់ផែនការ ពីព្រោះវាមិនយឺតពេលក្នុងការផ្លាស់ប្តូរអនាគអាជីពរបស់អ្នកទេ ប៉ុន្តែដំបូងត្រូវថ្លឹងថ្លែងរាល់បញ្ហាទាំងអស់។ ទន្ទឹមនឹងនេះ លោកអ្នកអាចការពារ មតិយោបល់ និងទស្សនយោបល់របស់អ្នកានល្អប្រសើរ។ ប្រការសំខាន់ សុំអ្នកកុំចែករំលែក ពត៌មានសំខាន់ ពីព្រោះអ្នកអាចបាត់បង់ពត៌មាន ដែលនាំផលប៉ះពាល់ដល់លទ្ធផល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែអ្នកគួរប្រើប្រាស់ពេលវេលាខ្លះពិនិត្យតាមដាន និងវាយតម្លៃសមត្ថភាពរបស់ខ្លួនជាថ្មី។ សូមថ្លឹងថ្លែងប្រភេទការងារដែលអ្នកអាច ឬមិនអាចធ្វើបាន ឬដែលការងារនោះមិនមែនជាចំណូលចិត្តរបស់ខ្លួន។ ក្រៅពីនេះ សូមកុំទាន់ត្រេកអរនឹងផលលាភដែលកើតឡើង ពីព្រោះអ្នកត្រូវគិតគូរពីគម្រោងអនាគតវែងឆ្ងាយ ប្រសិនបើអ្នកព្រមត្រឹមនេះ នោះលោកអ្នកពិបាកនឹងដើរទៅដល់អាជីពការងាររីកចម្រើននៅថ្ងៃខាងមុខ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលជាផ្លែផ្កាណាស់ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកមានសំណាងដែលនាំមកដោយមនុស្សជាទីស្រលាញ់ ឬពីមនុស្សដែលនៅក្បែរខ្លួន។ គួរងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេង ប៉ុន្តែត្រូវប្រយ័ត្នចំពោះអាកប្បកិរិយា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ទិញចូលអចលនទ្រព្យ ឬការផ្តើមពិធីមង្គលនានា។ ក្នុងនោះដែរ សូមលោកអ្នករកពេលវេលាសម្រាកខ្លះ ពីព្រោះសុខភាពរបស់អ្នកអាចងាយរងផល់ប៉ះពាល់ព្រោះតែអតុល្យភាពរវាងការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីពការងារនៅថ្ងៃនេះមិនសូវល្អប្រសើរទេ អ្នកអាចជួបនូវភាពរឹងទទឹងច្រើនពីមនុស្សនៅក្នុងក្រុមការងារជាមួយខ្លួន ឬប្រសិនបើអាជីវករអាចមានការលំបាកក្នុងការចរចាតម្លៃខ្លាំងណាស់។ លើសពីនេះ អ្នកមិនគួរពឹងផ្អែកលើលទ្ធផលទាំងឡាយរហ័សពេកនោះទេ អ្វីៗមានពេលវេលារបស់វា។ ព្យាយាមកុំបណ្តោយខ្លួនទៅតាមពាក្យបោកបញ្ឆោត ឬត្រឹមតែរូបភាពសម្បូរបែបខាងក្រៅ។ ក្នុងនោះ ដែរ សូមកុំប្រថុយប្រថានលើហេតុការណ៍ណាមួយឡើយ។ ប្រសិនបើអ្នកមិនអាចធ្វើកិច្ចការ ដោយខ្លួនឯងបាន ចូរស្នើសុំការពិភាក្សាពីមនុស្សដែលទុកចិត្តនៅក្បែរខ្លួន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពបំពេញការងារឲ្យទទួលបានទិន្នផលល្អ។ ប៉ុន្តែសូមបដិសេធទំនាក់ទំនងជាមួយអាជ្ញាធរ ពីព្រោះទំនាស់ និងការយល់ច្រលំតូចតាចអាចកើតឡើង។ ចូរប្រើប្រាស់ពេលវេលាថ្ងៃនេះពិនិត្យវាយតម្លៃផែនការជាថ្មីឲ្យបានប្រសើរជាងមុន។ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងធានាថាទទួលបានជោគជ័យនាអនាគតដ៏ខ្លីខាងមុខ។ ក្រៅពីនេះ លោកអ្នកងាចដោះស្រាយរាល់ករណីដែលកក់កុញ។ អ្នកអាចស៊ូទ្រាំនឹងការងារដ៏ច្រើន រហូតដល់ចុងបញ្ចប់នៃការងារ។ ក្រៅពីនេះ ចូរប្រុងប្រយ័ត្ន ចំពោះការខ្ចីបុល ដោយសារអ្នកពិបាកនឹងទទួលបានសំណង ឬដែលបង្កនូវក្តីរំខានដល់ អាជីព។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងមិនជួបស្ថានភាព អវិជ្ជមានណាមួយសោះឡើយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ។ លោកអ្នកទទួលអំណោយផលចំពោះគំនិតស្មារតី និងការសម្រេចចិត្តដែលឈរលើមូលដ្ឋានត្រឹមត្រូវ ហេតុដូច្នេះរាល់កិច្ចការទាំងអស់នឹងអាចសម្រេចជោគជ័យធំ។ បញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែគឺអ្នកអាចដោះស្រាយបានជានិច្ច។ ក្នុងពេលនេះប្រសិនបើអ្នកជាអាជីវករ នោះលោកអ្នកនឹងទទួលបានផលចំណេញច្រើនលើលសពីការរំពឹងទុក។ ក្នុងនោះសូមមានភាពរហ័សរហួន ពីព្រោះ លោកអ្នកក៏នឹងទទួលបានឳកាសជាច្រើននៅចំពោះមុខ។
ចំណាំៈឆ្នាំទាំង៥ ជូត រោង មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការ ទ្រព្យសម្បតិ្ត និងភាពរលូនក្នុងការចរចានានា។