ពិធីបើកការដ្ឋានសាងសង់ ផ្លូវចាក់បេតុង អាមេ មួយខ្សែប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែម
កែប ៖ លោក ខេង យ័ន អភិបាល ក្រុងកែបបានឱ្យដឹងថា នៅព្រឹកថ្ងែទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ផ្លូវចាក់បេតុង អាមេ មួយខ្សែប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិកែវ ក្រសាំង សង្កាត់កែប ក្រុងកែបខេត្តកែប ត្រូវបានកសាងឡើង ក្រោមការចង្អុលបង្ហាញ អំពី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្ត ក្រោមគម្រោង ថវិការបស់ មូលធិរដ្ឋបាលក្រុងកែប ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមាន ប្រសាសន៍ថា ៖ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្យប្រជាជនកម្ពុជា តែងតែគិតគូ បងប្អូនប្រជាពលរដ្ឋយើងជានិច្ច ហើយផ្លូវដែលយើងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាមូលធិថវិកា របស់រដ្ឋបាលក្រុងកែប ជាផ្លូវបម្រើឱ្យ សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរណ៍ផងដែរ ។
ប៉ុន្តែយើងមិនមែនធ្វើត្រឹមតែប៉ុណ្ណឹងទេ ព្រោះផ្លូវនេះមានប្រវែងរហូតទៅដល់ជាង ១ពាន់ម៉ែត្រ ដូច្នេះយើងនឹងធ្វើបន្តបន្តិចម្តងៗ រហូតហើយរួចរាល់ សុំឱ្យរដ្ឋបាលក្រុង និង បងប្អូនប្រជាពលរដ្ឋយើងចូលរួមសហការ គ្នា ដោះស្រាយជៀសវាងការជំទាស់ ដើម្បីផ្លូវនេះមានដំណើរការសាងសង់ ទៅបានដោយរលូន។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្ត ថា សុំឱ្យលោកអភិបាលក្រុង និងលោកអភិបាលស្រុក ធ្វើយ៉ាងណាចូលរួមពិនិត្យដើម្បីឱ្យដំណើរការនៃការសាងសង់ផ្លូវនេះមានលក្ខណៈល្អរប្រសើរទៅតាមបច្ចេកទេស ហើយត្រូវរៀបចំ ដាំដើមឈើ និងដាក់ភ្លើងបំភ្លឺ ដើម្បីកែលម្អរ ផ្លូវឱ្យមានសោភណភាពល្អផងដែរ ៕ Sila Sarin