ឯកឧត្តម សុខ សូកាន៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នឹងរៀបចំអោយកាន់តែអស្ចារ្យ និងពិសេសជាងឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២នេះ សហព័ន្ធនឹងរៀបចំអោយកាន់តែពិសេសជាបណ្តាឆ្នាំកន្លងៗទៅ។ នេះតាមការបញ្ជាក់របស់ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីពេលថ្មីៗនេះ។
ឯកឧត្តម សុខ សូកាន បញ្ជាក់ថា ពានរង្វាន់គរុគុណ នេះធ្វើឡើងដើម្បីរំលឹកដល់វីរភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ថវិកា បង្កើតសហព័ន្ធតាំងពីឆ្នាំ១៩៩២មកម៉្លេះ គិតមកដល់បច្ចុប្បន្ន៣០ឆ្នាំ។ ដូច្នេះការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ ឆ្នាំ២០២២នេះ សហប័ន្ធនឹងខិតខំធ្វថើយ៉ាងណាអោយមានភាពអធិបអធមបន្ថែមទៀតអោយសាកសម ទៅនឹងខួបអនុស្សាវរីយ៍លើកទី៣០នេះ។ ឯកឧត្តមប្រធាន សហព័ន្ធ បន្តថា ពានគរុគុណនេះ គឺរៀបចំឡើងដោយបូកបញ្ចូលគ្នារវាងពាន សម្តេចវិបុលបញ្ញា សុខ អាន ដែលលោកបានកសាងជាមួយសហព័ន្ធតាំងពីឆ្នាំ១៩៩២មក ជាមួយនឹងពានសម្តេចក្រឡាហោម ស ខេង ដែលលោកបានធ្វើជាម្លប់ ក្នុងនាមជាប្រធានកិត្តិយស គ្រាដែលសម្តេចវិបុលបញ្ញាជាប្រធាន។
ឯកឧត្តម សុខ សូកាន បានសង្កត់ធ្ងន់ថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចទាំងទ្វេរ គឺសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តយស និងសម្តេចវិបុលបញ្ញា សុខ អាន ប្រធាសហព័ន្ធ រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានចូលរួមអភិវឌ្ឍធនធានមនុស្ស ទាំងកីឡាករ កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេសអោយមានការរីកចំរើនធ្វើកីឡាប៊ូល និងប៉េតង់កម្ពុជា ល្បីរន្ទឺពេញពិភពលោក រហូតត្រូវមជ្ឍដ្ឋានអន្តរជាតិ ប្រសិទ្ធនាមថា កម្ពុជា ជាមហាអំណាចកីឡាប៊ូល និងប៉េតង់ ក្នុងនោះសមិទ្ធផលដែលទទួលបានគិតត្រឹមឆ្នាំ២០២២នេះ អត្តពលិកកីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយសរុប៣៩៤គ្រឿង ក្នុងនោះមេដាយមាស មេដាយមាស១១៦ គ្រឿង មេដាយប្រាក់ ១៣៨គ្រឿង និងមេដាយសំរិទ្ធ១៤០។ ឯកឧត្តម សុខ សូកាន បញ្ជាក់បន្ថែមថា ក្នុងនោះកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ជាច្រើនរូបសិតសឹងជាវីរកីឡាករ កីឡាការិនី ដោយបានឈ្នះមេដាយកម្រិតពិភពលោកច្រើនជំនាន់ ដូចជា វីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោក ៤សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងវីរកីឡាករ សុខ ចាន់មាន វីរកីឡាការិនី អ៊ុក ស្រីមុំ។
សូមបញ្ជក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មាន២ព្រឹត្តការណ៍ប្រកួតទៀត សម្រាប់អត្តពលិក គឺព្រឹត្តការណ៍កីឡាជាតិលើកទី៣ នាចុងខែវិច្ឆិកានេះ និងពានរង្វាន់ករុគុណ នាខែធ្នូខាងមុខនេះ ដែលគ្រោងរៀបចំអោយកាន់តែអស្ចារ្យ និងពិសេសជាបណ្តាឆ្នាំកន្លងទៅ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner