គម្រោង ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា បង្ហាញ សក្តានុពលកកើតឡើងវី ៦0 មេហ្គាវ៉ាត់
ភ្នំពេញ៖ គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ រំពឹងថាមានសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យ សាធារណៈផង និងឯកជនផង។ ក្នុងគម្រោងនេះ បានដាក់ដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។
ADB គាំទ្រគ្រប់ដំណាក់កាលសម្រាប់គម្រោង ទាំងការផ្តល់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងបញ្ជូនអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធលូ ជំនួយប្រឹក្សាប្រតិបត្តិការ និងការប្រឹក្សា ដល់ EDC លើធាតុផ្សំនៃការវិនិយោគឯកជនក្នុងគម្រោង រួមទាំងការជ្រើសរើសផ្នែកឯកជនសម្រាប់ ជា ក្រុមគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធ និងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់ការសាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ៦០ មេហ្គាវ៉ាត់នេះ។
ប្រធាន ADB លោក Asakawa បានថ្លែងថា «ការផលិតថាមពលពន្លឺព្រះអាទិត្យត្រូវតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការ ផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុន ការបង្កើតគម្រោងនេះ មិនត្រឹមតែសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»។
ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងថា «ADB គឺជាតួអង្គដំបូងមួយ ដែលជួយកម្ពុជាបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីតាមផ្ទះពី ១៧% ក្នុងឆ្នាំ ២០០៨ ដល់ជិត ៩០% ក្នុងឆ្នាំ ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕