យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រខាងកើត ព្រឹកមិញនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើតនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាការបង្កហេតុមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍។ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះ (JCS) បានប្រកាសពីសកម្មភាពនេះ ប៉ុន្តែខ្លួនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។ ការបាញ់បង្ហោះនេះបានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងចាត់វិធានការយោធា “កាន់តែខ្លាំងក្លា” ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវយុទ្ធនាការរបស់ខ្លួន ដើម្បីពង្រឹងការរារាំងបន្ថែមទៀតដល់សម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។
កូរ៉េខាងជើងធ្លាប់បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលសមុទ្រខាងកើត កាលពីថ្ងៃទី៩ វិច្ឆិកា៕ ប្រភពពី Yonhap News , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ