មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ បុគ្គលចំនួន ៥៩រូប ត្រូវផុតរយៈពេល នៃការហាមឃាត់មិនឲ្យធ្វេីនយោបាយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះថា “បុគ្គលចំនួន ៥៩រូប ក្នុងចំណោមបុគ្គល ១១៨រូប ត្រូវផុតរយៈពេល នៃការហាមឃាត់មិនឲ្យធ្វេីនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២”។ មន្ត្រីជាន់ខ្ពស់ដដែលបានបន្តថា បុគ្គលចំនួន ៣៣រូប ត្រូវបានផ្តល់នីតិសម្បទាធ្វេីនយោបាយឡេីងវិញ។ បុគ្គលចំនួន ២៣រូប ក្នុងងនោះមានបុគ្គល ១រូប កំពុងស្ថិតក្នុងនីតិវិធីជំនុំជម្រះរបស់តុលាការ និងបុគ្គលចំនួ ន ២២រូបមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ ចំណែកបុគ្គលចំនួន ៣រូប បានទទួលមរណភាព។

សូមជម្រាបថា បុគ្គលចំនួន ៣៣រូប ដែលទទលបានការផ្តល់នីតិសម្បទាធ្វេីនយោបាយឡេីងវិញ គឺមានអ្នកខ្លះបានបង្កេីតគណបក្សនយោបាយដោយខ្លួនឯង ខ្លះចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ ។

គួររម្លឹកថា កាលពី ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល បានសម្រេចរំលាយ គណបក្ស សង្គ្រោះ ជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង ផ្អាក សកម្មភាព នយោបាយ របស់ បុគ្គល ថ្នាក់ ដឹកនាំ គណបក្ស សង្គ្រោះ ជាតិ ចំនួន ១១៨រូប ហើយសម្រេចបិទផ្លូវតវ៉ា ។ ក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិ ក្រសួង មហាផ្ទៃ ក៏ សម្រេច លុប ឈ្មោះ គណបក្ស សង្គ្រោះ ជាតិ ចេញ ពី បញ្ជី គណបក្ស នយោបាយ ។

យោងតាមកំណត់ត្រា របស់ AMS បានអោយដឹងថា មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣២រូប ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយសារត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងចំណោម៣២រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ មានបុគ្គលចំនួន៤រូប គឺមិនត្រូវបានអនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញនោះទេ។

មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៣២រូប ដែលទទួលបាននីតិសម្បទានយោបាយវិញ មានដូចជា៖

១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ ២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ ៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។ ៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ ៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សកែទម្រង់កម្ពុជា។ ៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ បង្កើតគណបក្សកម្ពុជានិយម។

១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ២៣.លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

២៤. លោក ស៊ុន សុភ័ក្ត្រ ២៥. លោក ឃីម ឡាគី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ២៦. លោក ម៉ៅ សុផល ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ២៧. លោក ស៊ុន ចន្ធី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ២៨. លោក មុត មល្លា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ២៩. លោក ប្រាក់ យីកាន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ៣០. លោក ចាន់ ចេង ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ៣១. លោក កែត ឃី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ៣២. លោកស្រី ពត ពៅ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២៕ ដោយៈពលជ័យ

ads banner