ចៅក្រមហូឡង់នឹងផ្តល់សាលក្រម ករណីបាញ់ទម្លាក់យន្តហោះនៃជើងហោះហើរ MH17 ស្លាប់មនុស្សជិត ៣០០នាក់ ដែលរង់ចាំយូរមកហើយ

ឡាអេ៖ តុលាការហូឡង់នឹងប្រកាសសាលក្រម នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ ក្នុងការកាត់ទោសបុរស ៤ នាក់ជុំវិញការទម្លាក់ជើងហោះហើរ MH17 របស់ម៉ាឡេស៊ីអ៊ែរឡាញ ពីលើអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤។

ជនសង្ស័យរួមមានជនជាតិរុស្ស៊ី Igor Girkin, Sergei Dubinsky, Oleg Pulatov និងអ៊ុយក្រែន Leonid Kharchenko នឹងមិននៅក្នុងតុលាការទេ ខណៈដែលពួកគេបានបដិសេធមិនចូលរួមក្នុងការកាត់ក្តី រយៈពេលពីរឆ្នាំកន្លះ។

អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨ នាក់ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះ Boeing 777 ហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ត្រូវបានវាយប្រហារលើតំបន់ភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួន។
រដ្ឋអាជ្ញាបានទាមទារឱ្យមានការកាត់ទោសអស់មួយជីវិតចំពោះជនសង្ស័យពីបទមនុស្សឃាត ៕ ប្រភពពី CAN, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner