អភិបាលខេត្តបាត់ដំបង អំពាវនាវឱ្យ ប្រជាពលរដ្ឋ ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់បញ្ហាសុខភាព តាម រយៈនៃការផ្លាស់ប្តូររបៀបរស់នៅ ដើម្បីរួមគ្នាទប់ ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ ថ្លែងក្នុងឱកាសប្រារព្វនូវ”ទិវាទឹកនោម ផ្អែមពិភពលោក ១៤ វិច្ឆិកា ២០២២” ដែល បានប្រព្រឹត្តទៅក្នុងបរិវេណសាលមហោស្រពស្ទឹងសង្កែ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល រៀបចំដោយមន្ទីរសុខាភិបាល ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន អំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យបង្កើននូវការយក ចិត្តទុក ដាក់ខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួនម្នាក់ៗ តាមរយៈ នៃការផ្លាស់ប្តូររបៀបរស់នៅ និងទម្លាប់ ហូបចុក ចំណី អាហារ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពរាង កាយ ដើម្បីបញ្ចៀស និងខិតខំរួមគ្នាទប់ស្កាត់ ភាពធាត់ និងជំងឺទឹកនោមផ្អែមដែលកំពុងតែ ជាឧបសគ្គនិងជាបញ្ហាប្រឈមជាសាកល ថែមទាំងបង្កគំរាមកំហែងគ្រោះថ្នាក់ដល់អាយុជីតមនុស្សទៀតផង…។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធាន មន្ទីរសុខាភិបាល បានបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ អំពីការប្រារព្វនូវទិវាទឹកនោម ផ្អែមពិភពលោក ក្រោមប្រធានបទយើងរួមគ្នា ទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែមតាមរយៈ នៃការផ្លាស់ប្តូររបៀបរស់នៅ ដោយបានគូស បញ្ជាក់ថា ទិវាជំងឺទឹកនោមផ្អែមពិភពលោកនេះ ត្រូវបានប្រារព្ធឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រា ប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនិងអំពីផលប៉ះពាល់របស់វាព្រមទាំងអប់រំមនុស្សឱ្យបង្កើនពីការយកចិត្តទុកដាក់លើការការពារនិងការព្យាបាលជំងឺ។

ប្រធានបទនេះក៏ឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើជំងឺទឹកនោមផ្អែម ជំរុញឱ្យមានការកែប្រែនូវឥរិយាបទ និងទម្លាប់នៃការរស់នៅ ពិសេសការបរិភោគ អាហារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ លើការថែទាំសុខភាពផ្ទាល់ខ្លួនដើម្បីកាត់បន្ថយហានិភ័យបង្កឱ្យមានជំងឺទឹកនោមផ្អែម។

ដោយផ្អែកលើចំណុចសំខាន់ៗងាយៗ ដែល ត្រូវប្រកាន់យកដូចជា៖ កុំពិសាប្រៃពេក កុំពិសា ផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណ ជាប្រចាំដែលជាមធ្យោបាយ ដ៏ល្អសម្រាប់ការ ការពារ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។ ដោយ៖ សំអាន

ads banner