ផ្លូវបេតុងស្ពានព្រែកកុងវាន់ ផ្លូវជាតិ៧០បេ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងឃុំពុកឬស្សី

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្ដាលទទួលបន្ទុកផ្ទាល់ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងនិងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវាន់និងស្ថាបនាកំណត់ផ្លូវជាតិ៧០បេ ក្រាលកៅស៊ូ DBST និងដាក់លូសងខាងផ្លូវស្ថិតក្នុងឃុំពុកឬស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល នាថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២២។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានគូសបញ្ជាក់ថាវិធីសម្ពោធដាក់ឱ្យប្រើប្រាស់និងបើកការដ្ឋានសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវនិងស្ពាននាឱកាសនេះរួមមាន៖សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែងជាង៦ពាន់ម៉ែត្រ,កម្រាស់០,១៨ម៉ែត្រនិងដាក់លូអមសង្ខាងផ្លូវប្រវែងជាង៥ពាន់ម៉ែត្រ ដាក់រឺហ្គាចំនួន ២០០ កន្លែងដាក់លូបង្ហូរទឹកចូលទន្លេ ប្រវែង១២00 ម៉ែត្រ ។

ទន្ទឹមនេះក៏មានបើកការដ្ឋានស្ថាបនាគំនិតផ្លូវជាតិ ៧០បេ ក្រាលកៅស៊ូDBSTប្រវែងបួនគីឡូម៉ែត្រ ទទឹង១០ ម៉ែត្រនិងដាក់លូរំដោះទឹកសងខាងផ្លូវប្រវែងជាងប្រាំបីគីឡូម៉ែត្រមកកាត់មួយម៉ែត្រនិងផ្លូវសម្បុកមាន់ប្រវែងជាង២ពាន់ម៉ែត្រដោយកៅស៊ូ DBST ស្ថិតក្នុងឃុំពុកឬស្សី ។ជួសជុលកែលម្អស្ពានព្រែកកុងវាន់ប្រវែង ៩៧ម៉ែត្រទទឹង ៨ម៉ែត្រដោយបន្ទាបកម្ពស់ដើម្បីសម្រួលចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា នេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតជាមួយនឹងសមិទ្ធផលនានាជា ច្រើនផ្សេងទៀតរបស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ ។នេះសំដៅលើកកម្ពស់សោភ័ណភាព, ផាសុកភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកខ្សាច់កណ្តាល ស្របតាមទិសស្លោករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ថា «មានផ្លូវ, មានស្ពាន, គឺមាន ក្ដីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ» ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner