អង្គការហ្វារ បង្កើតឯកទត្តកម្មពិភពលោកក្នុងកំណត់ត្រាពិភពលោក ហ្គីណេស ពី”កម្មវិធីសម្ដែងសៀកយូរបំផុត”

ភ្នំពេញ ៖ ហ្វារគឺជាអង្គការទីប្រាំមួយរបស់កម្ពុជាដែលឈ្នះកំណត់ត្រាពិភពលោក និងជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៨ អង្គការហ្វារពន្លឺសិល្បៈជាអង្គការមិនរកប្រាក់ចំណេញរបស់កម្ពុជា បានប្រកាសជាផ្លូវការថា ខ្លួនបានបង្កើតកំណត់ត្រាពិភពលោក ក្នុងការសម្ដែងសៀករយៈពេល ២៤ ម៉ោង ដើម្បីការរស់រានជីវិត និងបញ្ជាក់ពីភាពធន់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ។ អង្គការហ្វារបានសម្ដែងសៀករយៈពេលលើសពី ២៤ម៉ោង ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀគរថវិកាសម្រាប់ជាជំនួយអង្គការក្នុងការរស់រានជីវិត និងបង្ហាញពីភាពធន់ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ ហ្គីណេស បានទទួលស្គាល់ថា អង្គការហ្វារបានឈ្នះកំណត់ត្រាពិភពលោក និងប្រកាសជា”ផ្លូវការដែលពិតជាអស្ចារ្យក្រៃលែង”។

កំណត់ត្រាលើកទី៦របស់កម្ពុជា ទោះបីជាហ្វារជាអង្គការ តូច មួយក៏ដោយ ប៉ុន្តែសម្រេចបានជោគជ័យ ក្នុងការសម្តែងសៀកល្បីល្បាញនៅក្នុងពិភពលោក ដូចជា សៀក Cirque Du Soleil និង សៀកនៅរដ្ឋ Moscow មិនទាន់ទទួលបានកំណត់ត្រានោះទេ ។

សូមបញ្ជាក់ថា ៖ ការសម្តែងសៀកនេះមានរយៈពេល ២៤ម៉ោង ១០នាទី និង ៣០វិនាទី ដែលរួមមានការចូលរួមសម្ដែងពីសិល្បៈករអាជីពចំនួន៩០រូប ជាមួយនឹងការសម្ដែងចំនួន៣១វគ្គផ្សេងៗគ្នា ពីប្រវត្តិសៀករយៈពេល២០ឆ្នាំរបស់ហ្វារ ដែលរួមមាន កាយសម្ព័ន្ធ វេទមន្ត របាំ ល្ខោន ត្លុក តន្ត្រី ការពត់ខ្លួន អាយ៉ងច្រៀង ការរាំហ៊ីបហប់ ការគូររូបផ្ទាល់ ការជិះកង់មួយ ការសម្ដែងភ្លើង និងការសម្ដែងជាច្រើនផ្សេងទៀត។ អ្នកសម្តែងបានចូលទៅក្នុងឆាកតាមវេន ដោយឆ្លៀតគេងរយៈខ្លី នៅចន្លោះការសម្ដែងនីមួយៗ ។ ព្រឹត្តិការណ៍នេះបានកៀរគរថវិកាបានជាង ១៥០,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជួយពីការធ្លាក់ចុះ ៥០%នៃប្រាក់ចំណូលដែលខ្លួនបានជួបប្រទះដោយសារតែជំងឺរាតត្បាត ។ នេះជា បទពិសោធន៍ដ៏អស្ចារ្យមួយក្នុងការសម្តែង និងបានឲ្យពិភពលោកឃើញថា កម្ពុជាបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយនេះ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner