លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញមោទនភាព កុមារី យុវតីដែលមានឱកាស ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បង្ហាញមោទនភាពកុមារី យុវតីដែលមានឱកាសទទួលបានការបណ្ដុះបណ្ដាល ចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតដែលបានដឹកនាំសកម្មភាពកុមារីយុវតីឲ្យទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងជំនាញសីលធម៌សង្គមនិងចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក។
លោកជំទាវ អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានគាំទ្រ និងលើកលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពត បន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាពសង្គមជាច្រើនទៀតដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឱ្យកាន់តែសកម្មថែមទៀត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកា សមាជិកគាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកជំទាវសហស្ថាបនិក លោកជំទាវក្រុមប្រឹក្សាភិបាលសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រសមាគមជាច្រើនរូបទេ៕