លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភា វៀតណាម នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

ថ្លែងឱកាសនោះ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) បានសម្តែងនូវការរំភើបចិត្ត និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ក្នុងការទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូ យ៉ាងល្អប្រពៃ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះសហប្រតិបត្តិការ ក៏ដូចជា ចំណងសាមគ្គីភាពររដ្ឋសភា រាជដ្ឋាភិបាល និងបក្ស ដែលមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញការងារកន្លងមក ។

លោកជំទាវបានសម្តែងការគួរសម និងស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ដែលបានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ។ លោកជំទាវក៏បានបន្តទៀតថា ឆ្នាំនេះជាឆ្នាំខួបលើកទី៥៥ឆ្នាំ នៃចំណងការទូររវាងប្រទេសកម្ពុជា វៀតណាម និងខួបលើកទី ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងខួប លើកទី ៦៩ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា ។

ជាចុងក្រោយ លោកជំទាវក៏បានជូនពរឲ្យដំណើរទស្សនៈកិច្ចរបស់ប្រតិភូទទួលបានការស្នាក់នៅប្រកប ដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មជាផ្លូវការនាពេលនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner