យានយន្តល្មើសចំនួន ១២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២០ ម្សិលមិញ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន១១៥គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះមានយានយន្តចូលគោលដៅចំនួន ៩៥៩គ្រឿង ម៉ូតូចំនួន ៩២៣គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ១២៨គ្រឿង មានម៉ូតូចំនួន ១១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២នេះ។

ប្រភពដដែលបានបន្តថាក្នុងរយៈពេល២០ថ្ងៃ(ថ្ងៃទី០១-២០ខែវិច្ឆិកា)ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣៣.៣៤២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣.៤៨៣គ្រឿងម៉ូតូមានចំនួន៣.០២០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២០ថ្ងៃនៃខែវិច្ឆិកានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបណ្តាលអោយមនុស្សស្លាប់ចំនួន៤នាក់របួសធ្ងន់៥នាក់និងរបួសស្រាល២នាក់(ស្រី១នាក់)គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក៕ដោយ៖ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner