ធនាគារកណ្តាលឥណ្ឌូនេស៊ី ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ

ឥណ្ឌូនេស៊ី៖សារព័ត៌មានCNAផ្សាយថា ទេសាភិបាលធនាគារកណ្តាល (BI)ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ សភាថា  កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌូនេស៊ីអាចនឹងមានប្រមាណ ៤,៣៧ ភាគរយនៅឆ្នាំក្រោយ ខណៈដែលពីពេលមុនមកប្រទេសនេះរំពឹងថាសេដ្ឋកិច្ចរបស់ខ្លួននឹងមានកំណើនចន្លោះពី៤,៥ភាគរយ ទៅ៥,៣ភាគរយ។

ទេសាភិបាលធនាគារកណ្ដាលឥណ្ឌូនេស៊ី លោក Perry Warjiyo បានផ្តល់ ការព្យាករណ៍ លើកំណើនសេដ្ឋកិច្ចនេះ នៅពេលដែលតំណាងធនាគារកណ្ដាលឡើងទៅការពារសេចក្ដីព្រាងថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ នៅចំពោះមុខការសួរដេញដោលរបស់រដ្ឋសភានៅថ្ងៃទី២១ខែវិច្ឆកា ។លោកបាននិយាយថា ៖ «ការព្យាករណ៍សូចនាករសេដ្ឋកិច្ចមានភាពលំបាកដោយ​សារតែ សេដ្ឋកិច្ចពិភពលោកប្រែប្រួល»។

ក្នុងជំនួបជាមួយរដ្ឋសភនោះ លោកក៏បានផ្តល់ការព្យាករណ៍អតិផរណាដែលរកឃើញថាមាន​ប្រមាណ ៦,១១ ភាគរយសម្រាប់ចុងឆ្នាំ ២០២២ និង ៣,៦១ ភាគរយនៅឆ្នាំ ២០២៣។

កាលពីសប្ដាហ៍មុន ធនាគារកណ្ដាលឥណ្ឌូនេស៊ីរំពឹងថានឹងប្រទេសនេះ អត្រាអតិផរណា ៥,៦ ភាគរយនៅចុងឆ្នាំនេះ។ទោះជាយ៉ាងណាមេធនាគារជាតិរូបនេះ មិនបានពន្យល់ពីមូលហេតុដែលតួលេខខុសគ្នាទេចំពោះបញ្ហានេះ។

កាលពីសប្តាហ៍មុនធនាគារកណ្ដាលឥណ្ឌូនេស៊ី បានដាក់ចេញគោលនយោបាយសំខាន់ៗរបស់ខ្លួនក្នុងគោលបំណងកាត់បន្ថយអត្រាអតិផរណាដែលមន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននេះបាននិយាយថា «ខ្ពស់ពេក»។

អត្រាអតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៥,៧១ភាគរយ នៅក្នុងខែតុលា ប៉ុន្តែខណៈដែលខែកញ្ញាកញ្ញាអតិផរណាមានកម្រិត ៥,៩៥ ភាគរយ ដែលឈានដល់កៀកនឹងអត្រាខ្ពស់បំផុតកាលពីប្រាំឆ្នាំមុន។ ធនាគារកណ្ដាលឥណ្ឌូនេស៊ី បានដាក់គោលដៅធ្វើយ៉ាងណាឱ្យអតិផរណានៅប្រទេសនេះស្ថិតនៅចន្លោះពី២ភាគរយទៅ៤ភាគរយ៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner