៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ១៣ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ហាក់ដូចជាមានសកម្មភាពកម្រើកសាឡើងវិញ បើទោះបីជាមានករណីតិចតួច។ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងមាន១៣ករណី។ យោងតាមក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍មានការឆ្លងចំនួន៥ករណី, ថ្ងៃអាទិត្យមាន ៤ករណី និងនៅថ្ងៃច័ន្ទនេះ មាន៤ករណីផងទៀត។

កម្ពុជាបានបាត់តួលេខឆ្លងមួយរយៈ ប៉ុន្តែបានកើតឡើងតិចតួចខ្លះឡើងវិញ ក្រោយសប្តាហ៍ដែលកម្ពុជាបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធ។

យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង១៣ករណីវេលា៧២ម៉ោងចុងក្រោយនេះ គឺកើត ឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស កម្ពុជា គិតត្រឹមថ្ងៃទី២១ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៣ពាន់ ៤៤៣នាក់ ដែល ស្មើនឹង ៩៥,១៥ភាគរយ ។

ads banner