៧២ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៥ពាន់នាក់ (Video Inside)

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងថ្មីកូវីដ១៩ ច្រើនជាងគេបង្អស់ ក្នុងចំណោមប្រទេសអាស៊ាន ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ តួលេខឆ្លងនៅឥណ្ឌូណេស៊ីមានចំនួន១ម៉ឺន ៨ពាន់ ២៥៤ករណី ។

គួរបញ្ជាក់ថាក្នុងប្រទេសអាស៊ាន មានប្រទេស ចំនួន ៨ ដែលគេបាននៅបន្តរកឃើញតួលេខឆ្លង និងខ្លះបានស្លាប់ថ្មីដោយសារកូវីដ១៩ថែម ទៀត។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងតួលេខឆ្លង ដែលក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៣ម៉ឺន ៥ពាន់ ៥ករណី ។

ប្រទេសកម្ពុជា ជាប្រទេសដែលមានតួលេខឆ្លងតិចជាងគេ ដែលមានចំនួនតែ ១៣ករណីប៉ុណ្ណោះ ។ ដោយឡែកប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១៣៩នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៨៨នាក់ ជាតួ លេខស្លាប់ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ៣៥លាន ១៩ម៉ឺន ៣ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ១ពាន់ ៨៧៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៤៣លានករណី, និងការស្លាប់មានជាង ៦លាន ៦២ម៉ឺន នាក់។

ads banner