អ៊ីរ៉ង់និយាយថា ការកើនឡើងវត្តមានយោធាអាមេរិកនៅក្នុងដែនទឹកភាគខាងត្បូង គឺជារឿងមិនអាចទទួលយកបាន

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកានេះ បានលើកឡើងថា ផែនការណាមួយដើម្បីបង្កើនវត្តមានយោធាអាមេរិកនៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃប្រទេស គឺជារឿងមិនអាចទទួលយកបាន ពីព្រោះវានឹងគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Kanaani ដែលបាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ថា យើងជឿជាក់ថា មធ្យោបាយដ៏ល្អបំផុតក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ជាពិសេសក្នុងដែនទឹកអន្តរជាតិ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសនៅតាមឆ្នេរសមុទ្រ និងក្នុងតំបន់។ លោកថា ជាអកុសល អាមេរិកបានដើរតួនាទីមិនស្ថាបនា និងអស្ថិរភាពជាច្រើនឆ្នាំមកនេះ នៅក្នុងតំបន់ ដោយមិននាំមកនូវស្ថិរភាព និងសន្តិសុខដល់ប្រទេសក្នុងតំបន់ណាមួយឡើយ។

នៅពេលសួរអំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល លោក Kanani បាននិយាយថា គាត់មិនមានព័ត៌មានអំពីឧបទ្ទវហេតុនេះទេ ប៉ុន្តែបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា កំពុងស្វែងរកការពង្រឹងយោធានិយម និងធ្វើសកម្មភាពអស្ថិរភាពនៅក្នុងដែនទឹកអន្តរជាតិក្នុងតំបន់ ដោយប្រើការអភិវឌ្ឍន៍ និងលេសមួយចំនួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner