អតិផរណានៅស្រីលង្កាធ្លាក់ចុះ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត
កូឡុំបូ៖ នាយកដ្ឋានជំរឿន និងស្ថិតិ នៃប្រទេសស្រីលង្កាបាននិយាយ កាលពីថ្ងៃចន្ទថា អតិផរណារបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៧៣.៧ ភាគរយនៅក្នុងខែកញ្ញា មកនៅត្រឹម ៧០.៦ ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២២។
ទិន្នន័យបានបង្ហាញថា ការរួមចំណែកដល់អតិផរណាសម្រាប់ខែតុលា ពីតម្លៃអាហារ មាន ៣៨.៥ ភាគរយ ហើយក្រុមមិនមែនអាហារ មាន ៣២.១ ភាគរយ។ តម្លៃត្រីស្រស់ អង្ករ ត្រីងៀត ប្រេងដូង ស្ករ ដំឡូងបារាំង សាច់មាន់ នំប៊ីសស្ទីន ម្សៅស្រូវសាលី ម្សៅម្ទេស និងម្ទេសបៃតង បានធ្លាក់ចុះក្នុងខែតុលា។
ទោះជាយ៉ាងណាក៏ដោយ តម្លៃម្សៅទឹកដោះគោ ខ្ទឹមបារាំងធំ ផ្លែឈើស្រស់ ស្លឹកតែ នំប៉័ង ម្សៅអង្ករ បន្លែ និងក្រាមបៃតងបានកើនឡើងក្នុងខែតុលា។ ប្រទេសស្រីលង្កាបាននិងកំពុងឃើញអតិផរណាលើសពី ៥០ភាគរយចាប់តាំងពីខែមិថុនាឆ្នាំ ២០២២ ។
ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ដើម្បីគ្រប់គ្រងអតិផរណាដោយនិយាយថា អតិផរណានឹងធ្លាក់ចុះដល់ 4-៤ដល់ ៥ ភាគរយនៅឆ្នាំ ២០២៣៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត