ប្រជាជនអាហ្វហ្គានីស្ថានប្រឈមនឹងភាពអត់ឃ្លានក្នុងរដូវត្រជាក់ឆ្នាំនេះ
អាហ្វហ្គានីស្ថាន៖តាមប្រភពព័ត៌មានរបស់ទីក្រុងកាប៊ុល ចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះបានឱ្យដឹងថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបង្ហាញក្តីព្រួយបារម្មណ៏ចំពោះ ប្រជាជនអាហ្វហ្គានីស្ថាន ដែលកំពុងតែជួបប្រទះបញ្ហាក្នុងការរស់រានមានជីវិត នៅរដូវរងារឆ្នាំនេះ។
សេដ្ឋកិច្ចប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះជាខ្លាំងបន្ទាប់ពីពួកតាលីបង់បានឡើងគ្រប់គ្រងអំណាច កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ។ ពួកតាលីបង់ បានកែប្រែអាហ្វហ្គានីស្ថានទៅជាមូលដ្ឋានទ័ព ធ្វើឱ្យប្រជាជនរាប់លាននាក់ធ្លាក់ខ្លួនទៅរកភាពអត់ឃ្លាននិងភាពក្រីក្រ ។
នាយកប្រតិបត្តិប្រចាំកាកបាទអន្តរជាតិលោក Martin Scheupp បានលើកឡើងកាលពីថ្ងៃអាទិត្យនេះថា ៖« វិបត្តិសេដ្ជកិច្ចគឺជាបញ្ហាដ៏ធំនៅទីនោះ ហើយនេះជាកត្តាធ្ងន់ធ្ងរណាស់ ជីវិតរបស់ពួកគេនឹងប្រឈមមុខនឹងបញ្ហាច្រើន»។ លោកបានបន្ថែមទៀតថា ពួកគាត់បានឃើញប្រជាជនអាហ្ចហ្គាស្ថានីប្រញាប់ប្រញាល់លក់របស់របរផ្ទាល់ខ្លួនដើម្បីទិញឧបករណ៍កម្តៅត្រៀមរស់នៅក្នុងរដូវរងារខាងមុខ។
ការដាក់ទណ្ឌកម្មទៅលើមេដឹកនាំតាលីបង់ ការបញ្ឃប់ការផ្ទេរប្រាក់តាមធនាគារនិងការបង្កកប្រាក់បម្រុងរាប់លានដុល្លាររបស់អាហ្វហ្គានីស្ថាន បង្កជាឧបសគ្គរារាំងស្ថាប័នពិភពលោកដែលចង់ផ្ដល់ជំនួយឱ្យប្រជាជនអាហ្គានីស្ថាន។
លោក Martin Scheupp ថា កាកបាទក្រហមនៅតែបន្តបើកប្រាក់បៀវត្សដល់បុគ្គលិកពេទ្យចំនួន ១០,៥០០ នាក់ជារៀងរាល់ខែ ដើម្បីធានានូវសេវាថែទាំសុខភាពរបស់ប្រជាជន។ លោកបានលើកឡើងថា ៖«យើងដឹងច្បា់ស់ថា វាមិនមែនជាតួនាទីរបស់យើងក្នុងការបង់ប្រាក់សម្រាប់បុគ្គលិកពេទ្យនោះទេ ប៉ុន្តែក្នុងនាមជាអង្គការមនុស្សធម៌យើងនឹងព្យាមផ្តល់ជូនសេវាកម្មដល់ប្រជាជន»។
លោក Schuepp គឺជាមនុស្សដំបូងដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថានក្នុងនាមជានាយកប្រតិបត្តិ ចាប់ពីក្រុមតាលីបង់កាន់អំណាចជាថ្មី ដោយលោកបាននិយាយថា ទីភ្នាក់ងាររបស់លោកជាអ្នកផ្តល់អាហារដល់អ្នកទោសនៅក្នុងប្រទេស ប៉ុន្តែលោកមិនអាចនិយាយបានភ្លាមៗទេអំពីចំនួនអ្នកទោសនៅក្នុងអាហ្វហ្គានីស្ថាន។ សព្ចថ្ងៃនេះអ្នកទោសប្រហែល ៨០ភាគរយ រស់នៅពឹងផ្អែកទៅលើស្បៀងអាហាររជំនួយពីបរទេស។
គាត់បានពិពណ៌នាតួនាទីរបស់កាកបាទក្រហមថាជា«វិធានការបញ្ឃប់គម្លាត»ដែលវាក្លាយជាភាពចាំបាច់ក្រោយការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ស្របពេលដែលវ៉ាស៊ីនតោនចាប់ផ្តើមដកមេទ័ពចុងក្រោយរបស់ខ្លួនកាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ៕
ដោយ៖ ឡេង អារីតាRed Cross: Afghans will struggle for their lives this winter