លទ្ធផលបឋមបង្ហាញថា ប្រធានាធិបតីកាហ្សាក់ ស្ថានបន្តជាប់ឆ្នោតម្តងទៀត

កាហ្សាក់ស្ថាន៖លទ្ធផលបឋមនៃបោះឆ្នោត នៅប្រទេសកាហ្សាក់ស្ថាន បានបង្ហាញ កាល ពីថ្ងៃចន្ទថា ប្រធានាធិបតីដែលកំពុងកាន់អំណាច របស់ប្រទេសកាហ្សាក់ស្ថាន គឺលោក Kassym-Jomart Tokaev ត្រូវបានបោះឆ្នោតជ្រើសរើស ជាថ្មី ជាមេដឹកនាំនៃប្រទេសអាស៊ីកណ្តាល មួយនេះដដែល។

លោក Nurlan Abdirov ប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសកាហ្សាក់ស្ថានបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក Tokaev បាន ឈ្នះ ៨១.៣១ ភាគរយនៃសន្លឹកឆ្នោតប្រហែល ៨.៣ លានដែលត្រូវបានបោះឆ្នោត ដោយ អ្នកបោះឆ្នោត ដែលបានចុះឈ្មោះជាង ១១.៩៥ លាននាក់ កាលពីថ្ងៃអាទិត្យ។

លោក Tokaev បាននិយាយកាលពីថ្ងៃចន្ទថា ការបោះឆ្នោតប្រធានាធិបតីមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយនឹងបើកយុគសម័យនយោបាយ ថ្មីមួយ ដោយបន្ថែមថា អាជ្ញាធរកាហ្សាក់ស្ថាននឹង អនុវត្តកំណែទម្រង់យ៉ាងម៉ឺងម៉ាត់ និងខិតខំ កសាង ប្រទេសកាហ្សាក់ស្ថានថ្មី។

ប្រទេសកាហ្សាក់ស្ថានបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដោយមាន បេក្ខជនចំនួនប្រាំមួយរូប រួមទាំងលោក Tokaev ដែលឈរឈ្មោះសម្រាប់តំណែងកំពូលនេះ៕ ប្រភពពីស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner